លោកវរសេនីយ៍ឯកឈឿនគឹមសុងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញអន្តរាគមន៍បានពាំនាំយកយកនូវអំណោយ និង ថវិការបស់ លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទៅជូនដល់លោកយាយ លោកតា​ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ

ខេត្តបាត់ដំបង:ក្រោយពីបានទទួលដំណឹងពីប្រជាពលរដ្ឋថា មានលោកយាយ លោកតា​ ០២​ នាក់​ លោកតា​ ឈ្មោះ យ៊ាំង​ អិត​ អាយុ ៧៤​ ឆ្នាំ លោកយាយ​ ឈ្មោះ​ សូរ​ អឿន​ អាយុ​ ៦៥​ ឆ្នាំ​ បច្ចុប្បន្នស្នាក់នៅភូមិ​បោះ​ពោធិ៍​ ឃុំ​អូរដំបង​១​ ស្រុក​ សង្កែ​ ខេត្តបាត់ដំបង ដែល​លោកយាយ​ លោកតា​ មានការខ្វះខាតផងនោះ នៅថ្ងៃទី ១០​ ខែ មេសា​ ឆ្នាំ ២០២១​ លោកវរសេនីយ៍ឯក ឈឿង គឹមសុងនាយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ និង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នាំយកនូវអំណោយ និង ថវិការបស់ លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទៅជូនដល់លោកយាយ លោកតា​ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ ក្នុងនោះលោកយាយទទួលបាន អង្ករ ចំនួន ៤០​ គីឡូក្រាមត្រី​ ខ​ ចំនួន​ ០៣​ យួរ​ មី ២​ កេសថវិកា​ ចំនួន​ ៣០​ ម៉ឺនរៀល ជាចុងក្រោយលោកយាយ លោកតា​ ក៏បានថ្លែងអំណរគុណ និង ជូនពរដល់លោកឧត្តមសេនីយ៍ត្រី ស្នងការ និង កម្លាំងក្រោមឱវាទ អោយជួបតែពរទាំង បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។