អគ្គិភ័យបានឆេះផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅរងការខូចខាតសម្ភារៈមួយចំនួននៅឃុំដីឥដ្ឋ…

ខេត្តកណ្ដាល ស្រុកកៀនស្វាយ:មានអគ្គីភ័យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោរសន្ធៅរងការខូចខាតសម្ភារៈមួយចំនួនផងដែរករណីអគ្គីភ័យឆេះផ្ទះ)ត្រឹមរយះពេល១.២នាទីមម្លាំងសម្ថតកិច្ចបានប្រើ
ទឹកអស់៥ឡានទើបអាចសង់គ្រោះផ្ទះដែលនៅជិតខាងទាន់ពេលវេលាផងដែលលោកវឯ.ព្រុំ សំណាងបានដឹកនាំកំម្លាំងអន្តរាគមន៏ កំលាំងប៉ុស្ដិ និងបង្ការពន្លត់អគ្គីភ័យស្រុក សហការជាមួយកម្លាំងខេត្តតាមបញ្ជាលោក ឧត្តមសេនីយ៍ទោឈឿនសុចិត្តស្នងការនៃស្នងការដ្ឋានខេត្ត កណ្ដាល នៅថ្ងៃអាទិត្យ១៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១ នឹង៣០នាទីហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១នឹង៣០នាទីដែលស្ថិតនៅចំណុច ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានគ្រោះអគ្គីភ័យមួយកើតឡើង។

ករណីអគ្គិភ័យនេះនេះបណ្ដាលអោយខូចខាតផ្ទះ១ខ្នង ធ្វើអំពីឈើ ថ្មក្រោម ជញ្ជាំងឈើ ដំបូលប្រក់គ្បឿង ក្រាលក្តា ទទឹង ៩ម៉ែត្រ មានបណ្តោយ១២ម៉ែត្រ របស់ឈ្មោះមាស សីថុន ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ ប្រពន្ធឈ្មោះឆាង ចន្ធូ អាយុ៥១ឆ្នាំ មានទីលំនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល។

២- ផ្ទះឈើ ជញ្ជាំងឈើ ប្រកគ្បឿងមាន ទទឹង៥,៤ម៉ែត្រ បណ្តោយ៩ម៉ែត្រ មានម្ចាស់ឈ្មោះស៊ុន ចន្ធូ ភេទស្រីអាយុ៥៣ឆ្នាំ មានទីលំនៅភូមិដីឥដ្ឋកោះផុសឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល ឆេះអស់ជញ្ចាំងមួយចំហៀង ។

សម្ភារះខូចខាតប៉ាន់ស្មានបឋម សត្វជាទឹកប្រាក់ប្រហែល១៥មុឺនដូល្លាក្រោយទទួលពត៌មានកំលាំងនគរបាលប៉ុស្តិ៍ប៉ុស្ត៍នគរបាលរដ្ឋបាលដីឥដ្ឋសហការណ៍ជាមួយកម្លាំងស្រុក អាជ្ញាធរ ប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ ភ្លាមក៍ប៉ុន្តែផ្ទះត្រូវបានឆាបឆេះអស់ មុនសមត្ថកិច្ចយើងចុះមកដល់និងសុំអន្តរាគមន៍ពីលោកអធិការ យករថយន្តពន្លត់អគ្គីភ័យស្រុកកៀនស្វាយបានអន្តរាគមន៍ចុះពន្លត់បានផ្ទះមួយខ្នង មានអន្តរាគមន៍រថយន្តបង្ការពន្លត់អគ្គីភ័យស្នងការខេត្តកណ្តាលពីរគ្រឿងងទៀតបានមកជួយ ពន្លត់ដោយប្រើប្រាស់រថយន្ត៣គ្រឿង ទឹកអស់ចំនួន០៥រថយន្តនិងឡានទឹកតូច១ឡាន ទៀតទើបរលត់ជាស្ថាពរ១០០%។

ចុងបញ្ចប់លោកវីរៈសេនីយ៍ឯកព្រុំសំណាងអធិការនៃអធិការដ្ថានស្រុកកៀនស្វាយបានសំណូមពរដល់បងប្អូនមេត្តាបង្កើនការប្រុងប្រយ័ត្នពេលនេះរដូវក្ដៅ រដូវចូលឆ្នាំក៏ជិតមកដល់សូមអោយបងប្អូនបង្កើនការប្រុងប្រយ័ត្ននៅពេលចាកចេញពីផ្ទះរឺមានពិធីអុជ ទាន ធូប ក្នុងផ្ទះ…។