នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​បានឃាត់ខ្លួនជនសង្ស័១នាក់ពីបទលួចយកម៉ូតូ ប៉ុន្តែ​ជនសង្ស័យ​បាន​តដៃ​មក​លេី​សមត្ថកិច្ច​ដែល​កំពុង​ប្រតិបត្តិការ​ បណ្តាលអោយ​កម្លាំង​សមត្ថកិច្ចយើង រង​របួស​បាក់​ម្រាម​ ប្រអប់​ដៃ​ ខាង​ឆ្វេង​ …

​ ខេត្តបាត់ដំបងះ ដោយអនុវត្តន៍​តាម​ការ​ណែនាំ​ បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ១៩​ ខែ​ មេសា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ០៣:១០​ នាទី​ រំលង​អាធ្រាត្រ​ នៅ​ចំណុច​ភូមិ​វត្ត​រំដួល​ សង្កាត់​ចំការសំរោង​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ លួច​ (​ យក​ម៉ូតូ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០១​ នាក់​ឈ្មោះ​ ភាព​ សុភា​ ហៅ​ តូច​ ភេទប្រុស​ អាយុ​ ២៥​ ឆ្នាំ​ មានទីលំនៅ​មិន​ពិតប្រាកដ​ មក​កាន់​ស្នងការដ្ឋាន​។
កាល​ពី​ថ្ងៃទី​ ១៨​ ខែ​ មេសា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១៩:៤០​ នាទី​ នៅ​ចំណុច​ភូមិ​អូរចារ​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​ បាត់ដំបង​ ជនសង្ស័យ​ខាងលេី​បាន​ធ្វេី​សកម្មភាព​ ដេីរ​តាម​ផ្លូវ​ជាតិ​លេខ​៥​ រួច​ក៏បាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ​ ហួន​ យឿម​ ភេទប្រុស​ អាយុ​ ៦០​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​អូរចារ​ សង្កាត់​ អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ នៅ​ពេល​ដែល​ជនរងគ្រោះ​កំពុង​ចុះ​ពី​លេី​ម៉ូតូ​ដេីរ​ទៅ​បត់​ជេីង​ ហេីយ​ជនសង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​ រហូត​មក​ដល់​ថ្ងៃទី​ ១៩​ ខែ​ មេសា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ០៣:១០​ នាទី​ ទេីប​កម្លាំង​សមត្ថកិច្ច​យេីង​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ខាងលេី​ ប៉ុន្តែ​ជនសង្ស័យ​បាន​តដៃ​មក​លេី​សមត្ថកិច្ច​ដែល​កំពុង​ប្រតិបត្តិការ​ បណ្តាលអោយ​កម្លាំង​សមត្ថកិច្ច​យេីង​ លោក​ ព្រិន្ទបាលទោ​​ សុង​ ហាក់​ រង​របួស​បាក់​ម្រាម​ ប្រអប់​ដៃ​ ខាង​ឆ្វេង​ ។

វត្ថុតាង​ដកហូត​រួម​មាន​ ៖​ ម៉ូតូ​ ០១​ គ្រឿង​ម៉ាក​ហុងដា​ឌ្រីម​ សេ​ ១២៥​ ពណ៌​ខ្មៅ​ ស៊េរីឆ្នាំ​ ២០១២​ បិតតែម​ ឆ្នាំ​ ២០១៥​ គ្មាន​ស្លាកលេខ​ (​ ជា​របស់​ជនរងគ្រោះ​ )​

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។