អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា ទៀ ណារ៉ាវុធ និងលោកជំទាវ មាស សុភារី !

ភ្នំពេញនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួល អង្ករ០១តោន ស្មើនឹង ២០បាវ, ទឹកបរិសុទ្ធចំនួន១០០កេស, មីម៉ាម៉ា កំប៉ុងចំនួន​ ១៨​កេសធំ , ត្រី​ខ​កំប៉ុង​ ចំនួន ២០​កេស និងម៉ាស​ ចំនួន​ ១០​កេស ស្មើនឹង ១០,០០០ម៉ាស ពី លោកឧកញ៉ា ទៀ ណារ៉ាវុធ និងលោកជំទាវ មាស សុភារី ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា ទៀ ណារ៉ាវុធ និងលោកជំទាវ មាស សុភារី ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ និងម៉ាស ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕