អាសូរណាស់លោកអើយអ៊ុំប្រុសម្នាក់ជាជាងផ្សារដែកបានឆក់ចរន្តអគ្គីសនីខ្សែរភ្លើងបណ្ដាលអោយស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកកៀនស្វាយ!

ខេត្តកណ្ដាល:ស្រុកកៀនស្វាយ:នៅថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីសក័ ពស២៥៦៤៥ ត្រូវនិងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ អ៊ុំប្រុសម្នាក់ជាជាងផ្សារដែកបានឆក់ចរន្តអគ្គីសនីខ្សែរភ្លើងបណ្តាលអោយស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកកៀនស្វាយ
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៥ / ០៥ / ២០២១វេលាម៉ោង ១៦:២០នាទី
ដែលស្ថិតនៅចំណុចកើតហេតុ ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ អុិច ប៊ុនធឿន ភេទប្រុសអាយុ ៥១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅបច្ចុប្បន្ន ភូមិ គគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថាតាមការបំភ្លឺរបសឈ្មោះ អុិច ប៊ុនធីម ភេទប្រុស អាយុ ២៦ ឆ្នាំជនជាតិខ្មែរ មុនរបរជាងផ្សារដែក មានទីលំនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ត្រូវជាកូនបង្កើត) បានអោយដឹងថា៖ ខ្លួននិងឳពុក (ជនរងគ្រោះ) បានទៅធ្វើរោងលក់ដូរសង់អំពីដែកអោយគេនៅចំណុច ភូមិ ឃុំកើតហេតុ ពេលនោះខ្លួន និងជនរងគ្រោះបានឡើងទៅផ្សារផ្លានដែកដំបូររោង ពេលផ្សាររួច ខ្លួនក៍បានចុះមកមុន ដោយជនរងគ្រោះ នៅស្រាយក្បាលខ្សែភ្លើងទុកដាក់អំពូល តែមិនមានអំពូលទេមានតែខ្សែភ្លើង យកមកសៀតនៅខាងក្រោមផ្លានដែកដែលផ្សាររួច បានប្រហែល ១០នាទី ខ្លួនក៍បានក្រលេកមើលទៅខាងលើស្រាប់តែឃើញជនរងគ្រោះ បានដួលនៅលើឈើដែលដាក់នៅពីលើផ្លាន ភ្លាមនោះខ្លួនបានទៅទាញខ្សែភ្លើងអោយចេញពីដែក រួចក៍ស្រែកប្រាប់អ្នកជិតខាងថាប៉ាខ្ញុំឆក់ចរន្តអគ្គីសនីហើយ រួចបាននាំគ្នាយកជនរងគ្រោះដាក់ចុះមកក្រោម និងយកមកមន្ទីពេទ្យបង្អែកស្រុកកៀនស្វាយ ពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។

បន្ទាប់មកក្រុមគ្រួសាសពបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ភ្លាមនោះកំលាំងនគរបាលរដ្ឋបាលគគីរបានចុះទៅដល់ចំណុចកើតហេតុ ដោយសហការជាមួយកំលាំងផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ គ្រូពេទ្យ អាជ្ញាធរ ភូមិឃុំ ធ្វើការពនិត្យសពជនរងគ្រោះ។

ក្រោយពេលកើតហេតុតាមការពិនិត្យរបស់កំលាំងជំនាញ និងលោកគ្រូពេទ្យ បានបញ្ជាក់ថាជនរងគ្រោះស្លាប់បានស្លាប់ដោយសារឆក់ចរន្តអគ្គីសនី(ខ្សែភ្លើង)ពិតប្រាកដមែនហើយសមត្ថកិច្ចក៏បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។