លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ចាត់​អោយ​ កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ រួម​នឹង​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នាំ​យក​អំណោយ​របស់​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ទៅជូនក្មេងប្រុសម្នាក់ដែលរងគ្រោះដោយសាឪពុកកាប់បណ្ដាលឱ្យរបួសរយះក….!

ខេត្តបាត់ដំបង:នៅ​រសៀល​ថ្ងៃទី​ ១៨​ ខែ​ ឧសភា​ ឆ្នាំ​ ២០២១​ ដោយ​មាន​ការ​អាណិត​អាសូរ​ដល់​ក្មេង​ប្រុស​ម្នាក់​អាយុ​ ២​ ឆ្នាំ​ ដែល​រងគ្រោះ​ដោយ​សារ​ ករណី​ អំពេី​ហិង្សា​ក្នុង​គ្រួសារ​ ដោយ​ឪពុក​យក​កាំបិត​កាប់​ទៅ​លេី​កូន​បង្កេីត​របស់​ខ្លួន​ បណ្តាល​ឲ្យ​រងរបួស​រយះ​ ក​ ក្នុង​នោះលោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ចាត់​អោយ​ កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ រួម​នឹង​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នាំ​យក​អំណោយ​របស់​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ចំនួន​ ៦០០,០០០​ រៀល​ និង​ ទឹកដោះគោ​ចំនួន​ ០៥​ កេស​ ;​ នំ​ ចំនួន​ ០២​ ធុង​ ;​ ទឹកសុទ្ធ​ ៥​ យួរ​ និង​សប្បុរសជន​មាន​

១.​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ២០០,០០០រៀល​
២.​ លោក​ ជឿន​ សារួន​ ២០០,០០០​ រៀល​
៣.​ លោក​ ដួង​ ដានី​ (​ ណយ​ )​ ២០០,០០០​ រៀល​ ៤.​ លោក​ ហូយ​ លាង​សេរីវឌ្ឍន:​ ២០០,០០០​ រៀល​ ៥.​ លោក​ អឿន​ សំអាត​ ១៥០,០០០​ រៀល៦.​ លោក​ ស​ ណារិទ្ធ​ ១២០,០០០​ រៀល​ ៧.​ លោក​ ឆៃ​ វណ្ណៈ​ ៥០,០០០​រៀល​ ៨.​ លោក​ សំ​ វីរៈ​ ៥០,០០០​ រៀល​ ៩.​ លោក​ វេ​ ឡៃអ៊ូ​ ៥០,០០០រៀល​

ជាចុងក្រោយ​ម្តាយ​ក្មេង​រងគ្រោះ​ក៏បាន​ថ្លែងអំណរគុណ​ និង​ ជូន​ពរ​ដល់​ឯកឧត្តម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និង​ សប្បុរសជន​ទាំងអស់​ឲ្យ​ជួប​តែ​ពរ​ទាំង​ ៤​ ប្រការ​ គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​ ។