ប៉ូលីសស្រុកកៀនស្វាយបើកកិច្ចប្រជុំពង្រឹងសន្តិសុខក្នុងមូលដ្ឋាននិងនូវវិធានការទប់ស្គាត់ការឆ្លងជម្ងឺកូវីដ-១៩ !

ខេត្តកណ្តាលៈ
អនុវត្តតាមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១ លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការនគរបាលស្រុកកៀនស្វាយបានបើកកិច្ចប្រជុំដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព និងនូវ វិធានការទបស្គាត់ការឆ្លងជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ដោយកក្រោមវត្តមានលោកព្រុំ សំណាងអធិការនគរបាលស្រុកកៀនស្វាយខេត្តកណ្តាលនិងមានការអញ្ចើញចូលរួមពីលោក លោកស្រីអធិការ រងស្រុកនិងលោកនាយផ្នែក.នាយរងផ្នែកនិងលោកនាយប៉ុស្តិ៍ទាំង៨ប៉ុស្តិ៍ទូទាំងស្រុកកៀនស្វាយ។
នៅក្នុងឱកាសនោះលោកអធិការស្រុកបានថ្លៃងថានៅថ្ងៃនេះនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានបើកកិច្ចប្រជុំដើម្បីផ្សព្វផ្សាយនូវវិធានការទប់ស្គាត់ការរាលដាលនៃការឆ្លងជម្ងឺកូវីដ-១៩និងរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកកៀនស្វាយ។

លោកអធិការនគរបាលស្រុកបានលើកឡើងថាៈរាល់កងកម្លាំងនគរបាលទាំងអស់ត្រូវសហការណ៍គ្នាយកចិត្តទុកដាក់រក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋជាពិសេសប្រយុទ្ធប្រឆាំងនូវយុទ្ធនាការឆ្លងជម្ងឺកូវីដ-១៩។
លោកអធិការស្រុកបានលើកឡើងថា!ក្រោយពីមានផ្ទុះព្រឹត្តិការណ៍សហគមន២០កុម្ភៈរួចមកកងកម្លាំងនគរបាលស្រុកកៀនស្វាយយើងបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរស្រុកដែលមានលោកអ៑ូ ឈាងអភិបាលស្រុកមិនថាយប់ឫថ្ងៃលោកចុះធ្វើការស្រាវជ្រាវដល់មូលដ្ឋានយកបងប្អូនប្រជាពលរដ្ឋមើលសំណាកបើមានការពាក់ព័ន្ធនិងយកមកស្នាក់នៅមណ្ឌលធ្វើចត្រាឡីស័កនិងដាក់ក្នុងមណ្ឌលថែទាំសុខភាពហើយព្យាបាលជម្ងឺជូនគាត់។
លោកអធិការស្រុកកៀនស្វាយក៍បានជម្រុញដល់កម្លាំងគ្រប់ផ្នែកត្រូវបន្តចុះធ្វើការស្រាវជ្រាវមុខសញ្ញានិងបង្ក្រាបបទល្មើសដើម្បីឈានឃាត់ខ្លួនជនសង្ស័យខាងតែបាន។