ករណីវិវាទរវាងជនជាតិបារាំង លោក Eric Vieux de Morzadec និង ពលរដ្ឋខ្មែរឈ្មោះ សុខ សុភ័ស្ស ភេទប្រុស និងម្តាយឈ្មោះ សុខ សុភឿន ត្រូវបានដោះស្រាយបញ្ចប់តាមគោលការណ៍ ឈ្នះ-ឈ្នះ សម្តេចតេជោ

ភ្នំពេញ៖ភ្នំពេញ៖ ឯកឧត្តមដួង តារា ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៌ នៅលើបណ្តាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា៖ករណីវិវាទរវាងជនជាតិបារាំង លោក Eric Vieux de Morzadec និង ពលរដ្ឋខ្មែរឈ្មោះ សុខ សុភ័ស្ស (បច្ចុប្បន្នជាព្រះសង្ឃ)ភេទប្រុស និងម្តាយឈ្មោះ សុខ សុភឿន ត្រូវបានដោះស្រាយបញ្ចប់តាមគោលការណ៍ ឈ្នះ-ឈ្នះ សម្តេចតេជោត្រូវបានដោះស្រាយបញ្ចប់តាមគោលការណ៍ ឈ្នះ-ឈ្នះ សម្តេចតេជោដែលភាគីទាំង២បានស្ម័គ្រចិត្តផ្តិតមេដៃបញ្ចប់នៅលើ “កិច្ចសន្យាសះជា និងបញ្ចប់វិវាទ” នៅថ្ងៃទី ២ ខែ មិថុនា ២០២១។ បញ្ហាវិវាទនេះគឺកើតមានឡើងអស់រយៈពេលជិត១ឆ្នាំមកហើយ រវាងលោក Eric Vieux de Morzadec ជាឪពុកធម៍របស់យុវជន សុខ សុភ័ស្ស ដែលកាលពីឆ្នាំមុន លោក Eric បានផ្ញើប្រាក់ $120,000 (ដប់ពីរម៉ឺនដុល្លារ) មកអោយកូនធម៍ទិញផ្ទះថ្មមួយនៅទីក្រុងសៀមរាបសម្រាប់គាត់មករស់នៅជីវិតចុងក្រោយនៅកម្ពុជា។

ចាប់តាំងពីមកដល់ប្រទេសកម្ពុជា លោក Eric តែងតែសួរនាំកូនធម៍អំពីលិខិតស្នាមទិញផ្ទះច្បាប់ដើម ប៉ុន្តែមិនទទួលបានលទ្ធផល ទើបធ្វើអោយមានការឈ្លោះប្រកែកគ្នា បង្ហោះផ្សាយ និយាយអាក្រក់ពីគ្នាទៅវិញទៅមកក្នុង facebook ដែលបានធ្វើអោយទំនាក់ទំនងកូនធម៍ឪពុកធម៍ប្រេះឆាបែកបាក់គ្នា ហើយអ្នកទាំង២ក៏ប្តឹងផ្តល់គ្នាទៅវិញទៅមកតាមផ្លូវតុលាការទៀតផង។

ដោយសារមិនដឹងច្បាស់ថា តើនឹងត្រូវការរយៈពេលវែងប៉ុណ្ណាដើម្បីទទួលបានយុត្តិធម៍តាមផ្លូវតុលាការ លោក Eric បានសម្រេចចិត្តដាក់ពាក្យគោរពស្នើសុំមក សម្តេចតេជោនាយករដ្ឋមន្រ្តីជួយអន្តរាគន៍កាលពីថ្ងៃទី ២៨ ឧសភា ២០២១។ បន្ទាប់មក ខ្ញុំក៏បានពិនិត្យសំណុំរឿង និងបានជួយសម្របសម្រួលជាច្រើនសាររហូតឈានដល់បញ្ចប់វិវាទទាំងស្រុងនៅថ្ងៃនេះតែម្តង។ ពេលនេះ ឯកសារប្លង់ដីរឹងគឺ Eric បានទទួលក្នុងដៃហើយ។

ចាប់ពីពេលនេះតទៅភាគីទាំង២បានយល់ព្រមឈប់ប្តឹងផ្តល់គ្នា ឈប់និយាយអាក្រក់ពីគ្នាទៅវិញទៅមក ហើយយល់ព្រមដកពាក្យបណ្តឹងពីតុលាការ និងបញ្ឈប់រាល់នូវការស្អប់គុំគួនគ្នា ដើម្បីបានរស់នៅសុខកាយសប្បាយចិត្តក្រោមម្លប់សន្តិភាព។

ខ្ញុំបាទសូមគោរពអរគុណយ៉ាងជ្រាលជ្រៅដល់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលតែងតែផ្តល់នូវក្តីសង្ឃឹម ទំនុកចិត្ត យុត្តិធម៍ និងភាពកក់ក្តៅដល់ពលរដ្ឋទូទៅដោយគ្មានការរើសអើងទៅលើពណ៍សម្បុរ ជាតិសាសន៍ ឬជំនឿសាសនាអ្វីឡើយ។ ដំណោះស្រាយឈរលើគោលការណ៍ឈ្នះឈ្នះសម្តេច គឺនាំមកនូវស្នាមញញឹមទាំងអស់គ្នា។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។