កម្លាំងប៉ុស្តិ៍រកាកោង២បានប្រើកណ្ដាប់ដៃដែកចុះបង្ក្រាបទីតាំងប្រជល់មាន់តាមអញឡាញរួមនឹងវត្ថុតាងមួយចំនួនផងដែល…..

ខេត្តកណ្តាល៖នៅថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង០៣នឹង៣០នាទីល្ងាច ក្រោមការចង្អុលបង្ហាញនិងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋានខេត្តកណ្ដាល ក្រោយពីអ្នកសារព័ត៌មានបានរាយការណ៍ថាមានទីតាំងលួចបើកលេងល្បែងភ្នាល់ប្រជល់មាន់តាមប្រព័ន្ធអនឡាញភ្លាមៗនោះលោកវរសេនីយ៍ឯក ឯក លន់ អធិការស្រុកមុខកំពូលបានបញ្ជារកម្លាំងប៉ុស្តិ៍រកាកោង២ ដឹកនាំដោយលោកអនុសេនីយ៍ឯក តេក តារា នាយប៉ុស្តិ៍ចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់តាមប្រព័ន្ធអនឡាញមួយកន្លែងស្ថិតក្នុងភូមិដើមជ្រៃ ឃុំរកាកោង 2 ស្រុកមុខកំពូល ខេត្តកណ្ដាល។

ការប្រតិបត្តិការចុះបង្ក្រាបទីតាំងកន្លែងជល់មាន់តាមប្រព័ន្ធអនឡាញមួយនេះត្រូវបានម្ចាស់ទីតាំងធ្វើកិច្ច សន្យាឯវត្ថុតាងមួយចំនួនត្រូវបញ្ជូនទៅអធិការស្រុកមុខកំពូលដើម្បីរងចាំការដោះស្រាយតាមនីតិវិធី។

ការចុះបង្ក្រាបទីតាំងមួយនេះបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិមានភាពសប្បាយត្រេកអរសាទរនិងគាំទ្រចំណាត់ការរបស់សមត្ថកិច្ចស្រុកហើយបងប្អូនប្រជាពលរដ្ឋនិងសង្ឃឹមថាទីតាំងមួយនេះនឹងមិនមានវត្តមានជាលើកទី 2 ឡើយសង្ឃឹមថាសមត្ថកិច្ចនឹងអនុវត្តគោលការណ៍យ៉ាងយ៉ាងម៉ឺងម៉ាត់ទៅលើល្បែងស៊ីសងខុសច្បាប់នេះ។