កម្លាំង​សមត្ថកិច្ច​ ចុះឆ្មក់ទីតាំងខុនដូបង្កប់ខារ៉ាអូខេមួយកន្លែង​ ឃាត់ខ្លួនមនុស្សប្រុសស្រីជិត​ ១០០នាក់

ភ្នំពេញ​ ៖​ កាលពីវេលា​ម៉ោង​ ១៖០០នាទី​រំលង​អាធ្រាត្រ​ ថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ​២០២១​ កម្លាំង​សមត្ថកិច្ច​នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ចុះឆ្មក់ទីតាំងខុនដូបង្កប់ខារ៉ាអូខេមួយកន្លែង​ និងឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រេីននាក់ នៅចំនុចខុនដូរ​ ផ្លូវ​២២២​ កែង៥៥​ សង្កាត់​បឹងរាំង​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។

បេីតាមការបញ្ជាក់ពីសមត្ថកិច្ច​ បានប្រាប់ឲ្យដឹងថា​ ប្រតិបត្តិការក្នុងការឆ្មក់បង្រ្កាបទីតាំងខុនដូលួចបង្កប់ខ៉ារ៉ាអូខេខាងលេីនេះ​ ដោយមានការបញ្ជាផ្ទាល់ពី​ ស្នងការរាជធានី​ភ្នំពេញ​។ សមត្ថកិច្ច​ បានឃាត់មនុស្សប្រុសស្រីប្រមាណជិត​ ១០០នាក់​ រួមទាំងវត្ថតាំងមួយចំនួន​ មានទាំងរថយន្តជាច្រេីនគ្រឿងបន្ថែមទៀត​ និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

បច្ចុប្បន្ន​ ​មនុស្ស​ប្រុសស្រីទាំងអស់​ សមត្ថកិច្ចកំពុងធ្វេីការសាកសួរ​ និងចាត់ការទៅតាមនិតិវិធី​ ៕