នៅតាមបណ្តោយផ្លូវ 371 និងផ្លូវ 45BT ក្នុងសង្កាត់បឹងទំពុន កំពុងតែរង់ការខូចខាតយ៉ាងដំណំ ដោយសារតែក្រុមហ៊ុនដឹកដីប្រភេទឡានយក្ស

ភ្នំពេញ៖ នៅតាមបណ្តោយផ្លូវ៣៧១ និង បណ្តោយផ្លូវបេតុង៤៥BT ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ កំពុងតែរង់ការខូចខាតយ៉ាងដំណំ ខណៈដែលក្រុមហ៊ុនដឹកជញ្ជូនអាចម៍ដី ប្រភេទឡានយក្ស កំពុងតែដឹកជញ្ជូន អាចម៍ដីយ៉ាងអនាធិបតេយ្យ ដោយគ្មានគោរពតាមច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវ ថែមទាំងបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ សុខសវត្តិភាព សុខភាពសាធារណៈ របស់បងប្អូនប្រជាពលរដ្ឋ ទាំងក្នុងនិងក្រៅមូលដ្ឋាន។

ប្រជាពលរដ្ឋជាច្រើនដែលធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ និងផ្លូវ ៤៥BT បានត្អូញត្អែរតៗគ្នាថា ក្រុមហ៊ុនអាជីវកម្មដឹកដីនេះ កំពុងតែគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតរបស់ពួកគាត់ ពោលគឺ៖ តាមបណ្តោយផ្លូវគឺ រអិលខ្លាំង ពេលមេឃភ្លៀង និងហ៊ុយពេលមេឃក្តៅ។

ពាក់ព័ន្ធទៅនិងករណីខាងលើនេះប្រជាពលរដ្ឋជាច្រើនសុំសំណូមពរដល់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ មេត្តាពិនិត្យមើលនូវអាជីវកម្មដឹកដីខាងលើនេះផងទាន៕