លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ នាំយកគ្រឿងឧបភោគ បរិភោគ ឧបត្ថម្ភកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ!!!!! ………………………………………………………….


ខេត្តកណ្តាល៖រសៀលថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង លោកនាយការិយាល័យ និងមន្រ្តីក្រោមឱវាទ អញ្ជើញជួបសំណេះសំណាល និងពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ នាំយកគ្រឿងឧបភោគ បរិភោគ ម៉ាស អាល់កុល ឃីតថ្នាំ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឧបត្ថម្ភកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ សម្រាប់ប្រើប្រាស់ក្នុងអង្គភាពរួមមាន៖
-អង្ករ                ០២តោន
-ទឹកសុទ្ធ           ១០០កេស
-ទឹកក្រូច           ២០កេស
-មី                    ១០០កេសតូច
-ត្រីខ                ១០០យួរ
-ទឹកត្រី ទឹកស៊ីអុីវ ៥០យួរ
-អាល់កុល         ០៥កាន
-ម៉ាស               ០៥កេសធំ ស្មើ ២៥០ប្រអប់
-ឃីតថ្នាំ             ១៣០ឃីត
-ថវិកា               ៤,០០០,០០០រៀល