លោកកន សុខកាយអភិបាលនៃគណៈអភិបាលស្រុកល្វាឯមបានអញ្ជើញជាអធិបតីហែទានព្រះវស្សាវេប្រគេនព្រះសង្ឃចំនួន 2 វត្តក្នុងឃុំបារ៉ុង

ខេត្តកណ្ដាលស្រុកល្វាឯម:នៅថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្តម ហៀង ស្រ៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំបារុង រួមជាមួយ​ លោក កន សុខកាយ អភិបាលស្រុកល្វាឯម នឹងមន្ត្រីរាជការ រួមជាមួយមន្ត្រីរាជការ  ក្រុមប្រឹក្សាឃុំ ភូមិបានអញ្ជើញហែរទានព្រះវស្សាវេប្រគេនព្រះសង្ឃចំនួន២វត្ត ក្នុងឃុំបារុង និងបានប្រគេននូវគ្រឿងសំភារៈ

រួមមាន៖
ឯកឧត្តមប្រធាន​ និងក្រុមការងារប្រគេនទានព្រះវស្សា២គូរ ស្លាដក់១៤  មី១៤កេសតូច ទឹកត្រី១០យួរ ទឹកស៊ីអ៉ីវ ១០យួរ  ទឹកក្រូច ១០កេស អង្ករ៤បាវ ទឹកសុទ្ធវីតាល់ ១០កេស  ត្រីខ ១កេសធំ  ទឹកដោះគោឆៅ ២កេសធំ ប្រេង ៤កាន នឹងបច្ច័យកសាងសរុប ២,០០០,០០០ រៀល ជូនតាជីយាយជី ៥០០,០០០ រៀល កម្លាំងការពារ  និងចំណាយផ្សេងៗ   សរុបការចំណាយ ទាំងអស់ស្មើថវិកា  ៨,២១៣,០០០រៀល ៕

លោក កន សុខកាយ អភិបាលស្រុកល្វាឯម ប្រគេនទានព្រះវស្សា ២គូរ ស្លាដក់ ២គូរ អង្ករ ៤បាវ មី ២កេសធំ ទឹកដោះគោ ២កេសធំ តែ ២គីឡូ ធូក ២ដុំ ទាន ២គីឡូ ទឹកក្រូច ៤កេស ទឹកសុទ្ធ ១០កេស នឹងបច្ច័យកសាង១វត្ត ៥០០,០០០ រៀល ជូនតាជីយាយជី នឹងឧបត្ថម្ភកម្លាំងប្រជាការពារ សរុបការចំណាយ ៧,៥០០,០០០ រៀល ៕