ការដ្ឋានសាងសង់ស្ពានឬស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចលទ្ធផលផលបាន ៥០%នៃគម្រោង នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅខែមីនា​ ឆ្នាំ២០២៣​ ខាងមុខនេះ

ភ្នំពេញ:គិតត្រឹមថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០២១ ការដ្ឋានសាងសង់ស្ពានឬស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលបាន ៥០%នៃគម្រោង។ តាមផែនការ គម្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅខែមីនា​ ឆ្នាំ២០២៣។

គម្រោងស្ពាននេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME 2023 នាពេលខាងមុខ​ ៕