នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​បានឃាត់ខ្លួនជនសង្ស័យ១នាក់រួមទាំងបក្សពួកម្នាក់ទៀតពីបទករណីប្រើប្រាស់កាំបិត​ភ្ជង់​យក​ម៉ូតូ​ និង​ ទូរស័ព្ទ​ដៃ​

ខេត្តបាត់ដំបង: ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​ បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ២៣​ ខែ​ កក្កដា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ០០:៣០​ នាទី​ នៅ​ចំណុច​ភូមិ​ចំការឫស្សី​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ លោក​វរសេនីយ៍ឯក​ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួច​មាន​ស្ថានទម្ងន់​ទោស​ (​ ប្រេីប្រាស់​កាំបិត​ភ្ជង់​យក​ម៉ូតូ​ និង​ ទូរស័ព្ទ​ដៃ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ចំនួន​ ០១​ នាក់​

ឈ្មោះ​ ឡាច​ ងួន​យី​ ភេទប្រុស​ អាយុ​ ២២​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​ ១៣​មករា​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ។

👤 ជនសង្ស័យ​ខាងលេី​ បាន​ធ្វេី​សកម្មភាព​ ប្រេីប្រាស់​កាំបិត​ភ្ជង់​យក​ម៉ូតូ​និង​ទូរស័ព្ទ​ដៃ​ ពី​ជនរងគ្រោះ​ ឈ្មោះ​ ឃុយ​ ចាន់​ដារ៉ា​វត្តី​ ភេទប្រុស​ អាយុ​ ២៥ឆ្នាំ​ មានទីលំនៅ​ភូមិ​រតនៈ​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ កាលពី​ថ្ងៃទី​ ២០​ ខែ​កក្កដា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ប្រហែល​ ០៤:០០​ នាទី​ នៅ​ចំណុច​ភូមិ​អូរដំបង​ ឃុំ​អូរដំបង​២​ ស្រុកសង្កែ​ ខេត្ត​បាត់ដំបង​ ។

👉 រហូត​ដល់​វេលាម៉ោង​ ១០:៤៨​ នាទី​ ថ្ងៃ​ដដែល​ នៅ​ចំណុច​បន្ទប់ជួល​ស្ថិតក្នុង​ក្រុមទី​ ០៥​ ភូមិ​អូរតាគាំ៣​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ កម្លាំង​សមត្ថកិច្ច​យេីង​បាន​បន្ត​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០១​ នាក់​ទៀតជា​បក្សពួក​ដែល​បាន​ចូល​រួម​ធ្វេី​សកម្មភាព​០១​ លេីក​ទៀត​
ឈ្មោះ​ សារ៉ម​ លី​ ហៅ​ ជីន​ ភេទប្រុស​ អាយុ​ ៤២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ដាំស្ពៃ​ សង្កាត់​ស្លាកែត​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​​។

👥 ជនសង្ស័យ​ទាំង​០២​ នាក់​ខាង​លេី​ បាន​ធ្វេី​សកម្មភាព​ ប្រេីប្រាស់​កាំបិត​ភ្ជង់​យក​ទូរស័ព្ទ​ដៃ​ម៉ាក​ HUAWEI ពណ៌​ មាស​ ពី​ជនរងគ្រោះ​ឈ្មោះ​ ព្រួញ​ សុភក្រ្ត័​ ភេទប្រុស​ អាយុ​ ៣០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​១៣​មករា​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ កាលពី​ថ្ងៃទី​ ២១​ ខែ​កក្កដា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ០២:៣០​ នាទី​ នៅ​ចំណុច​ភូមិ​ចំការឫស្សី​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ។

📍 វត្ថុតាង​ដកហូត​រួម​មាន​ ៖​
-​ ម៉ូតូ​ម៉ាក​ ហុងដា​ ឃ្លីក​ ពណ៌​ខ្មៅ​ ស៊េរីឆ្នាំ​ ២០១៧​ លេខ​តួ​ ៥២១១៨៨៧​ លេខ​ម៉ាស៊ីន​ ០២១១៨៨៧​ គ្មាន​ស្លាកលេខ​ ០១​ គ្រឿង​ (​ ជា​របស់​ជនរងគ្រោះ​ )​
-​ ទូរស័ព្ទ​ដៃ​ម៉ាក​HUAWEI ពណ៌​ មាស​ ០១​ គ្រឿង​ (​ ជារបស់​ជនរងគ្រោះ​ )​
-​ ដំបង​ដែក​ពណ៌​ខ្មៅ​ ០១​ ដេីម​
-​ កាំបិត​កែច្នៃ​ដង​ដែក​ ០១​ ដេីម​
-​ ឧបករណ៍​សម្រាប់​ប្រេីប្រាស់​គ្រឿងញៀន​ មួយ​ចំនួន​
-​ ប្រាក់​ដុល្លា​ក្លែងក្លាយ​ មួយ​ចំនួន​

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។