បង្ក្រាប​ក្រុម​ញៀន​ល្បែងស៊ីសង​ខុសច្បាប់​ ឃាត់ខ្លួន​មនុស្ស​៩​នាក់​ ធ្វេីការអប់រំ​ និងកិច្ចសន្យាបញ្ឈប់

​ខេត្តសៀមរាប​ ៖​ កម្លាំង​នៃ​អធិការដ្ឋាន​ក្រុង​សៀមរាប​ បាន​សហការ​ជាមួយ​ កម្លាំង​ ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្វាយ​ដង្គំ​ កាលពី​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៧​ និង​១០​នាទី​ ស្ថិត​នៅ​ចំណុច​ត​ផ្ទះ​ជួល​ ក្នុងភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ បាន​ចុះ​បង្ក្រាប​ក្រុម​ញៀន​ល្បែងស៊ីសង​ខុសច្បាប់​ ឃាត់ខ្លួន​មនុស្ស ​៩​នាក់​ ដោយ​ល្មើស​វិធានការ​រដ្ឋបាល​ក្នុង​ពេល​មេរោគ​កូ​វី​ដ​១៩​ផ្ទុះ​ឡើង​។​

​ការបង្ក្រាបនេះ​ បានមនុស្ស​ ០៩​នាក់​ ​រួម​មាន​ ៖​
១.​ឈ្មោះ​ គិ​ម​ ស៊ុន​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ រស់នៅ​ភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្ល​ក្រាម​
២.​ឈ្មោះ​ វ៉ា​ ង៉ិ​ក​ ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ​ រស់នៅ​ភូមិ​រហាល​ ឃុំ​ត្បែង​ ស្រុក​បន្ទាយស្រី​
៣.​ឈ្មោះ​ឈិ​ក​ គិ​ម​ហួ​ន​ ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​ នៅ​ភូមិ​ជន្លង់​ សង្កាត់​សាលា​កំរើក​
៤.​ឈ្មោះ​សុខ​ ម៉ៅ​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ នៅ​ភូមិ​ធ្លក​អណ្តូង​ សង្កាត់​ស្ល​ក្រាម​
៥.​ឈ្មោះ​យាន​ ចេ​ង​ ភេទ​ប្រុស​ អាយុ​៦៥​ឆ្នាំ​ នៅ​ភូមិ​តា​វៀន​ សង្កាត់​សាលា​កំរើក​
៦.​ឈ្មោះ​រស់​ គី​ម​ ភេទ​ប្រុស​ អាយុ​៦៥​ឆ្នាំ ​នៅ​ភូមិ​វិហារ​ចិន​ សង្កាត់​ស្វាយ​ដង្គំ​
៧.​ឈ្មោះ​លឹ​ម​ សុ​ជាតិ​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ ​នៅ​ភូមិ​ពោធិ​បន្ទាយ​ជ័យ​ សង្កាត់​សៀមរាប​
៨.​ឈ្មោះ​វ៉ា​ន់​ ណា​រ៉េ​ត​ ភេទ​ស្រី​ អាយុ​៥៣​ឆ្នាំ​ នៅ​ ភូមិ​ តា​វៀន​ សង្កាត់​សាលា​កំរើក​
៩.​ឈ្មោះ​ជួប​ វី​រះ​ ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ​ នៅ​ភូមិ​រហាល​ ឃុំ​ត្បែង​ ស្រុក​បន្ទាយស្រី​។​

​សមត្ថកិច្ច​ ដកហូត​វត្ថុ​តាង​រួម​មាន​ ៖​ ម៉ូតូ​ចំនួន​ ​០៩​គ្រឿង​  និង​បៀ​ ចំនួន​ ០៣​ហ៊ូ​។​

​ករណី​នេះ​ សមត្ថកិច្ច​ បាន​ធ្វេីកិច្ចសន្យា​ឲ្យ​បញ្ឈប់​ការ​លេង​ និង​ធ្វើការ​អប់រំ​៕