លោក ព្រុំសំណាងអធិការនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយនឹងលោកស្រីបានអញ្ជើញចូលរួមជាធិបតីបានយកទានព្រះវស្សានិងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់នៅវត្តចំនួន 2 វត្តសំរោងធំនិងវត្តសេរីដីដុះ!!

ខេត្តកណ្តាល:នៅថ្ងៃអាទិត្យ ០១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២១វេលាម៉ោង១៤:៣០នាទីលោកវរសេនីយ៍ឯកព្រុំសំណាងអធិការនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយនិងលោកស្រីរួមទាំងក្រុមការងារថ្នាក់ស្រុកចុះជួយឃុំសំរោងធំបានយកទានព្រះវស្សានិងទ័យវត្ថុប្រគេនព្រះសង្ឈគង់នៅវត្តចំនួន២ វត្តសំរោងធំនិងវត្តសិរីដីដុះ នៅក្នុងមូលដ្ឋានឃុំសំរោងធំ ។

ដឹកនាំដោយលោក វរសេនីយ៍ឯកព្រុំ សំណាង អធិការនៃអធិការដ្ថាននគរបាលស្រុកកៀនស្វាយនិងក្រុមការងារថ្នាក់ស្រុកចុះជួយឃុំសំរោងធំនិងសហការីសមាសភាពចូលរួមមានដូចជា:លោក ទេព ឈួន មេឃុំសំរោងធំលោក.លោកស្រីសមាជិកក្រុមប្រឹក្សាឃុំលោក ស្មៀនឃុំកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរដ្ឋបាលសំរោងធំនិងកម្លាំងប្រជាការពារលោក លោកស្រីមេភូមិ អនុភូមិតាជីយាយជី។

ទានព្រះវស្សានិងទ័យវត្ថុដែលបានប្រគេនក្នុង១វត្តៗទទួលបានរួមមាន៖ថវិកាចំនួន៥០០០០០(ហាសុិបមុឺនរៀល)អង្ករ០១ប៉ាវ ៥០kgទានព្រះវស្សា ១គូរមីម៉ាម៉ា ២កេះទឹកក្រូច១កេះទឹកសុទ្ធ០២កេះទឹកត្រី២យួរទឹកសុីអុិវ២យួរក្នុងកម្មវិធីក៏បានផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្តិភាពលក្ខណ:សម្បត្តិ៧ចំណុចចំនួន០២លើក សរុបអ្នកចូលរួម១០៥ អង្កនាក់ ស្រី៥៥ នាក់ផ្សព្វផ្សាយវិធានការបង្កាទប់ស្កាត់ជំងឺកូវិដ១៩(Covid.19)គឺ៣ការពារ,៣កុំ។