ឯកឧត្ដម ឃួង ស្រេង អញ្ជេីញ​ បើកការដ្ឋានពង្រីកផ្លូវបេតុងទទឹង​ ១២ម៉ែត្រ ប្រវែង​ ១.៣៧០ម៉ែត្រ​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ

ភ្នំពេញ​ ៖​ នាព្រឹកថ្ងៃចន្ទ ០២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីដាក់គ្រឿងចក្របើកការដ្ឋានពង្រីកផ្លូវបេតុងទទឹង​ ១២ម៉ែត្រ ប្រវែង​ ១.៣៧០ម៉ែត្រ​ នៅភូមិដំណាក់ធំ ភូមិព្រែកទាល់ និងភូមិភ្នាត​ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ៕