លោកកន សុខកាយអភិបាលនៃគណ:អភិបាលស្រុកល្វាឯមនិងលោកស្រីបានអញ្ជើញចូលរួមជាអធិបតីនាំយកទៀនចំណាំព្រះវស្សាបច្ច័យនិងទ័យវត្ថុវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន 5 វត្ត

ខេត្តកណ្ដាល:នៅព្រឹកថ្ងៃអង្គារ​ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១​ គណៈអភិបាលស្រុក​ល្វាឯម  ដឹកនាំដោយ​ លោក​ កន​ សុខកាយ​ អភិបាល​នៃគណៈអភិបាល​ស្រុក​ រួមជាមួយលោកប្រធានក្រុមប្រឹក្សា​ស្រុក​បានដឹកនាំមន្រ្តីរាជការ​ កងកំលាំងប្រដាប់អាវុធទាំងបីព្រមទាំងអាជ្ញាធរ​ ឃុំ​បានអញ្ជេីញនាំយកទៀនចំណាំព្រះវស្សា បច្ច័យ​ និងទេយ្យវត្ថុ វេប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន​ ៥វត្ត​ ក្នុងនោះរួមមានវត្ត​ ឧទ័យសាគរស្ថិតក្នុងឃុំទឹកឃ្លាំង​ វត្តកោះកែវមុន្នីរត៌្ន​ ស្ថិតក្នុងឃុំកោះកែវ​ វត្តបទុមចេតិយ៍​ ស្ថិតក្នុងឃុំកោះរះ​ វត្តពាមតាឯក​ និងវត្តពោធិ៍មាស​ស្ថិតក្នុង​ឃុំ​ពាមឧកញ៉ាអុង​ ស្រុកល្វាឯម​ ខេត្តកណ្តាល។