លោកឯក ឃុនដឿនអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវបានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងបៀមួយកន្លែង!!

រាជធានីភ្នំពេញ:លោកឯក ឃុនដឿនអភិបាលនៃគណ:អភិបាលខណ្ឌឬស្សីកែវដែលទើបប្រកាសចូលកាន់មុខតំណែងថ្មីៗនេះផងដែលបានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងលេងល្បែងសុីសងមួយកន្លែងហេតុការណ៍នេះបានកើតឡើងនៅថ្ងៃសុក្រ ត្រូវនឹងថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១១:៣០នាទីថ្ងៃត្រង់ គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវនិងជាប្រធានគណៈបញ្ជាឯកភាពខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះទៅត្រួតពិនិត្យ និងឆែកឆេរទីតាំងឃ្លាំងមួយកន្លែង ដែលសង្ស័យជាកន្លែងប្រព្រឹត្តិល្បែងស៊ីសងខុសច្បាប់ស្ថិត នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ។

ជាលទ្ធផល កម្លាំងបានឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន ១២ នាក់ (ស្រី ០៦នាក់) និងដកហូតវត្ថុតាងមានរួមមាន បៀរ ១ កេសធំ និង ២ សុងតូច រថយន្ត ០២ គ្រឿង និងម៉ូតូ ០១ គ្រឿង។

ក្រោយពេលកើតហេតុជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីធ្វើនិតីវិធីបន្តតាមផ្លូវច្បាប់។