ក្រុមយុវជនឃុំជើងគួន សកម្មក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន បម្រើប្រជាពលរដ្ឋ និងគណបក្ស — —-


ខេត្តតាកែវ៖ យុវជនឆ្នើមមួយក្រុមជាកូនចៅប្រជាពលរដ្ឋក្នុងឃុំជើងគួន ស្រុកសំរោង តែងឆ្លៀតពេលវេលាក្រៅម៉ោងការងារ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ មកចូលរួមចំណែកជួយប្រជាពលរដ្ឋក្រីក្រ ជួយអភិវឌ្ឍន៍មូលដ្ឋាន និងបម្រើគណបក្សប្រជាជនកម្ពុជា តាមរយៈ ការបរិច្ចាគធនធានផ្ទាល់ខ្លួន ផ្តល់ជាអំណោយដឹកនាំយុវជនលេងកីឡា និងកៀរគរមូលនិធិពីសប្បុរសជន ដឹកនាំកសាងនិងអភិវឌ្ឍសមិទ្ធិផលនានា បម្រើប្រយោជន៍សាធារណៈ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។

ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោក កេត ម៉ៅ អភិបាលស្រុកសំរោង និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាស្រុក បានថ្លែងអំណរគុណ ក្នុងពិធីទទួលអំណោយជា ថវិកា ១,០០០,០០០ រៀល, ម៉ាស់១០,០០០ និង អាល់កុល០៣កាន ស្មើ៩០លីត្រ ពីក្រុមយុវជនឆ្នើមដឹកនាំដោយ៖
១ -លោក ណុប ម៉ាប់ អនុប្រធានយុវជនស្រុក
២ -លោក ទឹង ចាន់ អនុប្រធានកិត្តិយសយុវជនស្រុក
៣ -លោក វណ្ណា ហុងលី អនុប្រធានយុវជនស្រុក
៤ -លោក ទឹង ស៊ីណែត អនុប្រធានយុវជនស្រុក
៥ -លោក ណុប គីណា អនុប្រធានយុវជនស្រុក
៦ -លោក សួន សុង ប្រធានក្រុមការងារយុវជនឃុំជើងគួន

បន្ទាប់មកនៅព្រឹក ថ្ងៃអាទិត្យទី ១៩ ខែកញ្ញា ឆ្នាំ២០២១ លោក សួន សុង ប្រធានក្រុមការងារយុវជនឃុំជើងគួន រួមជាមួយ លោក ធី សុភក្កិ អគ្គនាយកក្រុមហ៊ុន ខេអេសអេឡិចត្រិច
និង លោក ឈុន សូវៀត និពន្ធនាយករង គេហទំព័រពត៌មាន ថ្មីពិត  បានអញ្ជើញចុះសួរសុខទុក្ខ ឧបត្ថម្ភសម្ភារនិងថវិកាជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ០៣គ្រួសារ រស់នៅភូមិពន្សាំង ដែលគ្រួសារទី១និងទី២ ទទួលបាន មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា ១៥០,០០០រៀល ហើយគ្រួសារទី៣ ទទួលបានថវិកា១០០,០០០រៀល។ បន្ថែមលើសនេះ  យុវជនទាំង៣រូប បានឧបត្ថម្ភថវិកាជូន សាលាបឋមសិក្សាចិញ្ចែង ៤០០,០០០រៀល និងប៉ុស្តិ៍រដ្ឋបាលឃុំជើងគួន ២០០,០០០រៀលផងដែរ។

បន្ទាប់មកនៅរសៀលថ្ងៃដដែល លោក សួន សុង ប្រធានក្រុមការងារយុវជនឃុំជើងគួន និងក្រុមការងារ បានបន្តចូលរួមពិធីដាំកូនឈើប្រណីត ១០០ដើម នៅ វត្តជើងគួន ដឹកនាំដោយ លោក ទេព វណ្ណហេង ប្រធានសមាគមរាជសីហ៍សាខាខេត្តតាកែវ និងសមាជិក អាជ្ញាធរមូលដ្ឋាន លោកគ្រូ សិស្សានុសិស្ស ព្រមទាំង និមន្តចូលរួមដោយ ព្រះគ្រូចៅអធិការវត្ត ស៊ន កុសល និងមានការ អញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តម ថាំង ប៊ុនសុង ផងដែរ៕