បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនឯងនៅក្រោមផ្ទះដោយមិនដឹងមូលហេតុ

ស្រុកកៀនស្វាយ:នៅថ្ងៃ សៅរ៍ ៥កើតខែ បុស្ស ឆ្នាំជូត ទោសក័ ពស២៥៦៤ត្រូវនិងថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០២០ មានបុរសវ័យចំណាស់ម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនឯងនៅក្រោមផ្ទះហេតុការណ៍នេះបានកើតឡើងថ្ងៃទី ១៩ / ១២/ ២០២០វេលាម៉ោង ៧ :៣០នាទី នៅចំណុចភូមិ ជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ជនរងគ្រោះឈ្មោះ អុល តួ ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មុចរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិ ជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោកអនុសេនីយ៍ឯកមាសបញ្ញាមេប៉ុស្តិ៍រដ្ឋបាលគគីរបានឲ្យដឹងថាតាមការបំភ្លឺរបស់ឈ្មោះ អុល អឿន ភេទប្រុស អាយុ ៣៩ ឆ្នាំ (ត្រូវជាបងជនរងគ្រោះ) បានអោយដឹងថា៖ជនរងគ្រោះជាមនុស្សចូលចិត្តផឹកស្រាល (ញៀនស្រាល) នៅថ្ងៃទី១៨/១២/២០២០វេលាម៉ោង ១៨.០០ នាទី ជនរងគ្រោះនិងបងប្រុស បានហូបបាយល្ងាចជាមួយគ្នាធម្មតា រួចបងប្រុសបានឡើងទៅដេកនៅលើផ្ទះ ចំនែកជនរងគ្រោះដេកនៅក្រោមផ្ទះ ។លុះដល់ថ្ងៃទី១៩/១២/២០២០វេលាម៉ោង ៧.៣០ នាទី ឈ្មោះ វុន ឡែន ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិ ឃុំ ជាមួយគ្នា បានឃើញជនរងចង់កសម្លាប់ខ្លួននៅក្រោមផ្ទះស្លាប់បាត់ទៅហើយ។ បន្ទាប់មកក៌បានរាយការណ៍ជូនទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ភ្លាមនោះសមត្ថកិច្ចបានចុះទៅដល់ចំនុចកើតហេតុ ដោយសហការជាមួយសមត្ថកិច្ចផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុស្រុក គ្រូពេទ្យ អាជ្ញាធរ ភូមិឃុំ ធ្វើការពនិត្យ ។

ការសន្និដ្ឋាន៖តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញនិងលោកគ្រូពេទ្យ ជនរងគ្រោះ ស្លាប់ដោយសារអត្តឃាត(ចងក)សម្លាប់ខ្លួនឯង ។សាកសពត្រូវបានប្រគល់អោយទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។