អគ្គិភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋនៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ យ៉ាងសន្ធោសន្ធៅ

រាជធានីភ្នំពេញ:អគ្គីភ័យបានឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩.០០ ថ្ងៃទី២១/១២/២០២០ នៅចំនុចក្បែររោងកុនចាស់ ផ្លូវ៦៣១ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថាអគ្គិភ័យមួយបានកើតឡើងបណ្ដាលឲ្យឆេះ ០២ខ្នងផ្ទះ 1-ផ្ទះលេខ15.E២ ទំហំ៥×១៦ដែលមានម្ចាស់ឈ្មោះ ឡាំ អ៊ាងខេង ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរលក់ដូរ(ខូចខាតទាំងស្រុង)។នឹងទី២-ផ្ទះលេខ191.E២ ទំហំ៤×១៦ដែលមានម្ចាស់ឈ្មោះ ប៊ុត ធួក ភេទស្រី អាយុ៦០ឆ្នាំ មុខរបរមន្ត្រីចូលនិវត្តន៍(ខូចខាតមួយចំហៀង)សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថាអគ្គីភ័យដែលឆេះផ្ទះបងប្អូនប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅនេះមូលហេតុមកពី : ឆ្លងចរន្តអគ្គិសនីចេញពីផ្ទះទី១ទើបរាលដាលឆេះបែបនេះ។កម្លាំងជំនាញខាងបង្កាពន្លត់អគ្គីភ័យបាន ប្រើប្រាស់រថយន្តពន្លត់÷រថយន្តអគ្គីភ័យ អ.ហ :០៣គ្រឿងស្នងការរាជធានីភ្នំពេញ :០៨×២ =១៦គ្រឿង ប៉េងហួត ០១គ្រឿងជ្រោយចង្វារ ០១គ្រឿងកោះពេជ្រ ០៤គ្រឿងន.បក្រសួង ០២គ្រឿងបច្ចុប្បន្ន កម្លាំងនគរបាលការិយាល័យជំនាញខាងបង្កាពន្លត់អគ្គីភ័យ: បានពន្លត់ឲ្យរលត់ទាំងស្រុងផងដែល។