ទំនាស់ដីធ្លីភូមិអូរឧកញ៉ាហេងឯកឧត្ដមដួង តារា៖“ កុំអង្គុយបក់ផ្សែង កុំដុតអោយខ្លោច កុំរោចអោយឆៅ”

ចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងមានទំនាស់ដីធ្លីស្ថិតនៅ ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន លោកឧកញ៉ា ភឺន ផល្លា កាលពីពេលថ្មីៗនេះ ទាំងក្រុមហ៊ុន និងប្រជាពលរដ្ឋ សូមជ្រើសរើសដំណោះស្រាយអហឹង្សានាំគ្នាដោះស្រាយទំនាស់ដោយសន្តិវិធី​ ចៀសវាងអំពើហឹង្សាដែលនាំមកនូវរបួសស្នាម ការខូចខាត និងការបាត់បង់កាន់តែច្រើន។

ខ្ញុំធ្លាប់បានខលទៅក្រុមផ្សាយផ្ទាល់ Live Online “ក្តាមក្រហម” សូមអោយតំណាងប្រជាពលរដ្ឋទាក់ទងមកខ្ញុំ ប៉ុន្តែពុំទាន់បានទទួលសំណើអ្វីនៅឡើយ។ សូមតំណាងប្រជាពលរដ្ឋទាក់ទងខ្ញុំតាមលេខ Tel/Telegram (017404888) ឬឡើងមកជួបខ្ញុំនៅភ្នំពេញ ខ្ញុំសន្យានឹងចូលរួមជួយសម្របសម្រួលដោះស្រាយបញ្ហានេះជូនបងប្អូន។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕