នគរបាលខណ្ឌទួលគោកធ្វើការក្របួចជនសង្ស័យបាន២នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនខុសច្បាប់

ភ្នំពេញ:កម្លាំងនគរបាលការិយាល័យជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានធ្វ ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាក់សែ្តង ពីបទករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដែល ប្រព្រឹត្តនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហេតុការណ៍នេះបានកើតឡើងនៅ នៅថៃ្ងទី២៦ ខែធ្នូ ឆាំ្ន២០២០ វេលាម៉ោង១១:៥០នាទី កម្លាំងរបស់អធិការដ្ឋាន នគរបាលខណ្ឌទួលគោកបានសហការជាមួយកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារដើមគរ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មសៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខផ្ទះលេខ៤៩ ផ្លូវលេខ២៣៤ ក្រុមទី១៤ ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនសង្ស័យ ១-ឈោ្មះ សំ អឿន ហៅ អាវែង ភេទប្រុស អាយុ២៨ឆាំ្ន ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលមិនចាំលេខ ផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

២-ឈោ្មះ ពៅ វ៉ាន់នាង ហៅ អានាង ភេទប្រុស អាយុ៣៩ឆាំ្ន ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។

វត្ថុតាងដែលបានចាប់យក ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន )ចំនួន០៣កញ្ចប់(០២កញ្ចប់ធំល្មមនិង ០១កញ្ចប់តូច)ទុយោសម្រាប់ចូករំលែកចំនួន០១ កញ្ចប់បារីម៉ាក MEVIUS ចំនួន០១ និងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ។