ម៉ូតូបុកគ្នាជាមួយរថយន្តយ៉ាងពេញទំហឹងបន្តទៅបុករថយន្តមួយគ្រឿងរងកាខូចខាតយ៉ាងដំណំបណ្ដាលឲមនុស្សរងរបួសធ្ងន់នៅមុខផ្សារគគីរ!!!!!

ស្រុកកៀនស្វាយ:មានករណីគ្រោះថ្នាក់ចរាចរណ៏ផ្លូវគោក រវាងម៉ូតូនឹងរថយន្ត បណ្តាលអោយរបួសមនុស្ស ០១នាក់ ប្រុស (របួសធ្ងន់ ) ខូចខាតម៉ូតូ ០១គ្រឿងធ្ងន់ និងរថយន្ត០២គ្រឿងស្រាលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃ អាទិត្យ ៥រោច ខែ បុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែ មករា ឆ្នាំ២០២១ វេលាម៉ោង ១៨ នឹង ២៥ នាទី នៅចំនុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៩-២០ ក្នុងភូមិ គគីរ ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោកមាសបញ្ញានាយប៉ុស្តិ៍នគបាលរដ្ឋបាលគគីរបានអោយដឹងថានៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក់ Suzuki viva ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1D-4872 ( ទិសដៅអ្នកលឿងភ្នំពេញ )អ្នកបើកបរឈ្មោះ ហុឹម ណារ៉ាក់ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ រទាំងត្បូង ឃុំ ភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (របួសធ្ងន់)ពេលបើកមកដល់ចំណុចកើតហេតុ បានបុកជាមួយ រថយន្តមួយគ្រឿង (ទិសដៅភ្នំពេញអ្នកលឿង)ហើយរថយន្តមួយគ្រឿងនេះបានរេចង្កូតទៅបុកជាមួយរថយន្តមួយគ្រឿងទៀត(ទិសដៅអ្នកលឿងភ្នំពេញ)
រថយន្តម៉ាក Nisan Frontier ពណ៌ស ពាក់ផ្លាកលេខ ត្បូងឃ្មុំ 2A.1727 (ទិសដៅភ្នំពេញអ្នកលឿង)អ្នកបើកបរឈ្មោះ ថៃ សុខណាន ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ
មានទីលំនៅភូមិ បន្ទាយ ឃុំ បារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។រថយន្តម៉ាក់ Mazda ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BF.2884 (ទិសដៅអ្នកលឿងភ្នំពេញ)
អ្នកបើរបរឈ្មោះ នុត ភារុណ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យថ្មី ខណ្ឌ័មានជ័យ ក្រុងភ្នំពេញ ។ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យ ។

ម៉ូតូខូចខាត ០១គ្រឿង នឹងរថយន្ត០២គ្រឿង ត្រូវបានកម្លាំងជំនាញចុះវាស់វែងយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។