ជនសង្ស័យជាឃាតក ចាក់សម្លាប់នារីវ័យក្មេងដ៍ស្រស់ស្អាតនៅព្រឹកមិញឥឡូវត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានចាប់វាយខ្នោះវាបានហើយ

ខេត្តកណ្ដាលៈ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការដ្ឋាននគរបាលខេត្តកណ្តាលនិង ស្រាវជ្រាវធ្វើការឃាត់ខ្លួនសង្ស័យជាឃាតករដែលបាន ចាក់សម្លាប់នារីវ័យក្មេងម្នាក់ ស្លាប់ក្នុងថ្លុក ឈាម យ៉ាងអាណោចអាធ័មត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅមុននេះបន្តិចនាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីធ្វើសកម្មភាពបានប្រមាណជិត ២ ម៉ោងនោះ។ ជាបឋម, សមត្ថកិច្ចបានឲ្យដឹងថា, ជនសង្ស័យមានឈ្មោះ ទូច សជាតិ ហៅ(អាដំរី)អាយុ៣៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។ ឃាត់ខ្លួនបានខណៈរូបគេធ្វើជាប្រើល្បិចមកមើលសាកសព ដែលសមត្ថកិច្ចមកដល់កន្លែងកើតហេតុពិនិត្យនិងធ្វើកោសល្យវិច័យ។សូមបញ្ជាក់ថា ,នៅវេលម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ មានអំពើឃាតកម្មមួយបានកើតឡើងនៅភូមិ-សង្កាត់ ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជនដៃដល់បានយកកាំបិតចាក់ជាច្រើនកន្លែងនៅលើដើមទ្រូងនិងពោះជនរងគ្រោះ។

ក្រោយកើតហេតុ ក្រុមគ្រួសារបានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យជ័យជំនៈ ប៉ុន្តែជាអកុសលមុខរបួសមានករណីធ្ងន់ធ្ងរក៏បណ្ដាលឱ្យជនរងគ្រោះត្រូវស្លាប់ពេលជូនដល់មន្ទីរពេទ្យសមត្ថកិច្ចបានបន្តថា, ក្រោយកើតហេតុប្រមាណជាង១ម៉ោង សមត្ថកិច្ចក៏បានក្តាប់មុខសញ្ញាបាន បន្ទាប់ពីទទួលដំណឹងខ្លះៗពីសាក្សីដែលត្រូវជាប្អូនថ្លៃសពជនរងគ្រោះ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យជាឃាតកខាងលើយកមកធ្វើការសាកសួរតាមនីតិវិធី៕