លោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងព្រហ្មទណ្ឌខេត្តធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់បទល្មើស ប៊ុនប៉ងឃាត​​​​ កម្មកាប់ជនរងគ្រោះរងរបួសធ្ងន់០៣នាក់នៅស្រុកកៀនស្វាយ

ខេត្តកណ្តាលៈនៅរសៀលថ្ងៃទី០៦ខែមករាឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាលបានដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌចុះធ្វើការស្រាវជ្រាវបទល្មើសប៊ុនប៉ុង​​​ ឃាតកម្ម ដែលហេតុការណ៍នេះបានកើតឡើងនៅ ភូមិ រទាំងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីថ្ងៃទី០៥ខែមករាឆ្នាំ២០២១វេលាម៉ោង០៨.៣០នាទី។ នៅថ្ងៃទី០៧ខែមករាឆ្នាំ២០២១ទើបឈានចាប់ខ្លួនជនសង្ស័យបាននៅត្រង់ចំណុចភូមិពោធិ៍មៀវ ក្នុងឃុំគគីរធំស្រុកកៀនស្វាយ។

លោកវរសេនីយ៍ឯកព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថាៈមានជនរងគ្រោះចំនួន០៣នាក់១.ឈ្មោះសុខ ចាន់ឌី ភេទស្រី អាយុ ៣២ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី)។
២.ឈ្មោះរស្មី ស្រីយ៉ា ភេទស្រី អាយុ ១៣ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា)។៣.ឈ្មោះរស្មី សូជីញ ភេទស្រីអាយុ ០៨ឆ្នាំ រងរបួសធ្ងន់ (សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា)។ឈ្មោះ ផាន ភក្តី (ប្ដីជនរងគ្រោះ)ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅភូមិរទាំងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ជនសង្ស័យ ០១នាក់ឈ្មោះចន សុវណ្ណចាន់តុកុល ភេទប្រុស អាយុ២៩ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ស្រុកកំណើតរស់នៅភូមិពោធិ៍មៀវឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្ដាលបច្ចប្បន្នស្នាក់នៅកន្លែងធ្វើការងារ(ធ្វើកម្មករសំណង់)ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យករួមកាំប័ុងតោ០១។

លោក ព្រុំ សំណាងបន្តថាៈមុនពេលកើតហេតុ ជនសង្ស័យឈ្មោះចនសុវណ្ណចាន់តុកុល ភេទប្រុសអាយុ២៨ឆ្នាំមានលំនៅភូមិពោធិមៀវ ឃុំគគីរធំស្រុកៀនស្វាយខេត្តកណ្តាលបានផឹកស៊ីជាមួយប្ដីជនរងគ្រោះឈ្មោះផាន ភក្តី អាយុ៣៨ឆ្នាំជនជាតិខ្មែរមានលំនៅភូមិឃុំកើតហេតុលុះពេលផឹកអស់ស្រានិងសាច់ក្លែមប្តីជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ ដើម្បីទៅទិញស្រានិងសាច់ក្លែមលុះពេត្រឡប់មកវិញ ស្រាប់តែឃើញប្រពន្ធកូនរបស់ខ្លួនមានរងរបួសស្នាមពេញខ្លួន សូមបញ្ជាក់ថាៈពេលជនសង្ស័យកំពុងផឹកស្រាជាមួយប្ដី ជនរងគ្រោះនៅក្រោមផ្ទះជនរងគ្រោះ បានរអ៊ូរទាំជេរប្ដីមិនឲ្យផឹកស្រាជាមួយជនសង្ស័យនៅផ្ទះរបស់ខ្លួននោះទេ ទទួលពេលប្ដីជនរងគ្រោះទៅទិញស្រាបៀរនិងសាច់ក្លែមជនសង្ស័យមានឱកាសប្រព្រឹត្តធ្វើសកម្មភាពតែម្ដង ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនរួមទាំងវត្ថុតាំង។ ដោយមានការយចិត្តទុកដាក់និងដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ឈឿន សុចិត្តស្នងការខេត្តកណ្តាលនៅថ្ងៃទី០៧ខែមករាឆ្នាំ២០២១និងសមត្ថកិច្ចឈានធ្វើការឃាត់ខ្លួនជនសង្ស័យនៅត្រង់ចំណុចភូមិពោធិ៍មៀវ ក្នុងឃុំគគីរធំដែលជនសង្ស័យកំពង់សម្ងំលាក់ខ្លួនបាននាំខ្លួនអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការចាត់ការតាមនិតិវិធី។