នគរបាលប៉ុស្តិ៍រដ្ឋបាលអូឡាំពិកបានក្របួចជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីលួចកាច់ម៉ូតូរម៉កដឹកឥវ៉ាន់

ភ្នំពេញនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៦ និង ០០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូឡាំពិកបានក្របួចបានចោរលួចកាច់សោរក ម៉ូតូរឺម៉កដឹកអីវ៉ាន់ហេតុការណ៍នេះបានកើតឡើង០១លើក ចំណុច មុខផ្ទះលេខ៦៥អឺ០ ផ្លូវ២៨៦ ភូមិ០២ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សមត្ថកិច្ចបានបន្តថាជនសង្ស័យ មានឈ្មោះ លាង ហុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ។ ឬឯជនរងគ្រោះឈ្មោះ ឆឹម សារ៉េម ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកអីវ៉ាន់ ផ្សារអូឡាំពិក ស្នាក់ផ្ទះជួលគ្មានលេខ បន្ទប់លេខ ១០២ ផ្លូវលេខ៣២០ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។វត្ថុតាង សមត្ថកិច្ចចាប់យករួមមានម៉ូតូរឺម៉ក ០១ គ្រឿងស្លាកលេខ កំពង់ចាម ១C 5974

  1. កូនសោរសម្រាប់ចាក់ម៉ូតូចំនួន០២សមត្ថកិច្ចបានឲ្ដឹងថានៅមុនពេលកើតហេតុនៅថ្ងៃទី ០៧ ខែ មករា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី ជនសង្ស័យបានចេញពីវត្តមហាមន្រ្តី ដើម្បីដើររកកាងារធ្វើ លុះមកដល់ចំណុច មុខផ្ទះលេខ៦៥អឺ០ ផ្លូវ២៨៦ ភូមិ០២ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ វេលាម៉ោង ១៥និង១០នាទី ក៏ឃើញម៉ូតូរឺម៉ក របស់ជនរងគ្រោះ ចតចោល ជនសង្ស័យ ក៏បានយកសោរម៉ូតូ ដែលរើសបានយកទៅចាក់រួចក៏ជិះចេញទៅ បានបន្តិចក៏ត្រូវបានសន្តិសុខស្រែកថាចោៗ ដោយផ្លូវស្ទះ ចង្អៀត ជនសង្ស័យបានរត់ចោលរឺម៉ក ដើម្បីគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួន រួចមកកំលាំងល្បាតប៉ុស្តិ៍នគរបាលអូឡាំពិក បានចុះទៅនាំយកមកប៉ុស្តិ៍ដើម្បីសួរនាំ បច្ចុប្បន្ន ជនសង្ស័យ រួមនិង វត្ថុតាងត្រូវបានបញ្ចូនទៅ អធិការរដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីចាត់ការបន្តរ។