នគរបាលបាលស្រុកអង្គស្នួលបានឃាត់ខ្លួនជនសង្ស័យម្នាក់ដោយពាក់ព័ន្ធនឹងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនម៉ាទឹកកក

ស្រុកអង្គស្នួល ៖ នៅថ្ងៃព្រហស្បត៍០៩រោច ខែបុស្ស ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ខែមករាឆ្នាំ២០២១។កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានចេញល្បាតក្នុងភូមិសាស្ត្របានឃាត់ខ្លួនជនសង្ស័យម្នាក់ដោយពាក់ព័ន្ធនឹងករណីរក្សាទុក្ខ ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៧ខែមករាឆ្នាំ ២០២១ វេលាម៉ោង១និង១០នាទីរំលងអាធ្រាត។
ដែលស្ថិតនៅចំណុច ៖ ផ្លូវជាតិលេខ៤ស្ថិតនៅមុខភូមិត្រពាំងពើក ឃុំពើក ស្រុក អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យចំនួន០១នាក់ ប្រុស ឃាត់ខ្លួន÷
ឈ្មោះ ជា ចាន់ធា ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ :កម្មករសំណង់ ទីលំនៅ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់ស្ថិតនៅភូមិព្រៃទំពូង ឃុំពើកស្រុកអង្គស្នួលខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមានម្សៅក្រាម សថ្លា សង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន០២កញ្ចប់មធ្យម។ទូរស័ព្ទដៃ០១គ្រឿងម៉ាកសាំសុង(របើកសំបកខាងក្រោយ)។ប្រអប់ធូបមូសចំនួន០១ សំរាប់ទុកថ្នាំញៀននិងឩបករណ៍ប្រើប្រាស់(បំពង់សម្រាប់ជក់ថ្មញៀន)។ឩបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។ម៉ូតូ០១គ្រឿងម៉ាកវ៉េវពណ៍ក្រហម គ្មានផ្លាកលេខ។

នគរបាលស្រុកអង្គស្នួលបានអោយដឹងថានៅមុនពេលកើតហេតុខាងលើកម្លាំងជំនាញផ្នែកនគរបាល ប្រឆាំងគ្រឿងញៀនស្រុក បានចេញល្បាតតាមផ្លូវជាតិក្នុងភូមិសាស្រ្តដល់ចំណុចកើតហេតុ ខាងលើឃើញមុខសញ្ញា០១នាក់កំពង់ជិះម៉ូតូតាមផ្លូវ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចយើងក៏បានឃាត់ឆែកឆេរត្រួតពិនិត្យឃើញមានថ្នាំញៀន០២កញ្ចប់មធ្យមដែល ជនសង្សយ័ ឈ្មោះ ជា ចាន់ធាដាក់ក្នុងប្រអប់ធូបមុសកាន់នៅដៃតាមចម្លើយសារភាពរបស់ជនសង្សយ័ឈ្មោះជា ចាន់ធា បានឆ្លើយសារភាពថាថ្នាំញៀន០២កញ្ចប់នេះឈ្មោះទូច ភេទប្រុស អាយុប្រហែល២២ឆ្នាំ នៅភូមិត្នោតជ្រុំស្រុកសំរោងទងខេត្តកំពង់ស្ពឺឲ្យមកខ្លួនយកមកទុកប្រើប្រាស់។

ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។