កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ពើកបានជិះល្បាតក្នុងភូមិសាស្ត្របានឃាត់ខ្លួនជនសង្ស័យ២នាក់រួមទាំងថ្នាំញៀន ៣កញ្ចប់តូច

ស្រុកអង្គស្នួល ៖ ថ្ងៃសុក្រ១០រោចខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ខែមករាឆ្នាំ២០២១នគបាលប៉ុស្តិ៍រដ្ឋបាលពើកបានជិះល្បាតក្នុងភូមិសាស្រ្តបានឃាត់ខ្លួនជនសង្ស័យ២នាក់ដោយពាក់ពាន់
នឹងករណី៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៨ខែមករាឆ្នាំ ២០២១វេលាម៉ោង២៤និង៤០នាទី។ដែលនៅចំណុច ៖ លើផ្លូវលំខាងលិចភូមិ ស្ថិតនៅភូមិខ្លាកូនឃុំពើកស្រុក អង្គស្នួល ខេត្តកណ្តាល ។ជនសង្ស័យចំនួន០២នាក់ប្រុស ឃាត់ខ្លួនបាន០២នាក់។

១-ឈ្មោះសែម សុផារ៉ា ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅ បច្ចុប្បន្ន នៅភូមិខ្លាកូន ឃុំពើកស្រុកអង្គស្នួលខេត្តកណ្តាល។

២-ឈ្មោះ វ៉ា ហៃ ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរ :មិនពិតប្រាកដ
ទីលំនៅបច្ចុប្បន្ននៅភូមិ ខ្លាកូនឃុំ ពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

វត្ថុតាងដកហូតរួមមានម្សៅក្រាមពណ៏សថ្លាសង្ស័យថាសារធាតុញៀនម៉ាទឹកកកចំនួន០៣កញ្ចប់តូច។កញ្ចប់បារីចំនួន ០១ ដាក់ថ្មាំញៀន

សមត្ថកិច្ចបានឲ្យដឹងថាវេលាម៉ោងកើតហេតុខាងលើកម្លាំងប៉ុស្ថិ៍ពើកបានចេញល្បាតក្នុងភូមិសាស្រ្ត លុះដល់ចំណុចកើតហេតុខាងលើបានឃើញជនជនសង្ស័យចំនួន០២ នាក់អង្គុយជុំគ្នានៅចំណុចកើតហើតហេតុខាងលើ ដោយមានការហង្សយ័កម្លាំងសមត្ថកិច្ចយើងយើងក៏បានឃាត់ត្រួតពិនិត្យស្រាប់តែជនសង្សយ័ឈ្មោះ សែម សុផារ៉ាបានបោះកញ្ចប់បារីចោលទៅដីឃើញដូច្នេះសមត្ថកិច្ចយើងក៍បានរើសកញ្ចប់បារីត្រួតពិនិត្យឃើញមានថ្នាំញៀន០៣កញ្ចប់តូចក្នុងកញ្ចប់បារី។ ពេលនោះកម្លាំងសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់តែម្តង។

តាមចម្លើយសារភាពរបស់ជនសង្សយ័ឈ្មោះ សែម សុផារ៉ា បានឆ្លើយថាខ្លួននិងឈ្មោះ វ៉ា ហៃ បានចូលលុយគ្នាទៅទិញថ្នាំញៀនចំំនួន០៣កញ្ចប់នេះពីបុរសម្នាក់មិនស្គាល់ឈ្មោះ យកមកលក់ឲ្យនៅចំណុចកើតហេតុខាងលើ។ជនសង្សយ័ទាំង០២នាក់ បានសារភាពទៀតថា មុនពេលសមត្ថកិច្ចទៅដល់ ពួកខ្លួនទើបតែប្រើប្រាស់ថ្មាំញៀនរួច(ជក់)។

ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។