សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំបានឃាត់ខ្លួនជនសង្ស័យ១នាក់រួមទាំងថ្នាំញៀន 05 កញ្ចប់ធំ

ស្រុកក្រគរ:កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលត្នោតជុំបើកកិច្ចប្រតិបត្តិការបង្ក្រាប មុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននឹងឃាត់ខ្លួនបានជនសង្ស័យបាន១នាក់ហេតុការណ៍នេះបានកើតនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៤និង ៣០នាទី កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ សហការណ៍ជាមួយកំលាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនចំនួន ៧នាក់ ដឹកនាំដោយលោកវរៈសេនិយ៏ត្រី យិន ឈិនហាក់ ឋានៈនាយប៉ុស្ដិ បានចុះបង្ក្រាបនៅចំណុចផ្ទះជនសង្ស័យឈ្មោះជ័យ សំរិទ្ធ ស្ថិតនៅភូមិជ័រម្គាន់ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ជនសង្ស័យមានសាវតាជាតិដូចខាងក្រោម៖ឈ្មោះ ជ័យ សំរឹទ្ធ ភេទប្រុ ឆ្នាំកំណើត១៩៩៧ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ កំរិតវប្បធម៌ថ្នាក់ទី២
ប្រពន្ធឈ្មោះ សើន រី អាយុ ២៥ឆ្នាំមុខរបរកសិករទីលំនៅបច្ចុប្បន្នភូមិជ័រម្គាន់ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ស្រុកកំណើតភូមិជ័រម្គាន់ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ឪពុកឈ្មោះ ជ័យ ជេនអាយុ ៦៥ឆ្នាំ មុខរបរកសិករម្តាយឈ្មោះ ម៉ុយ ឡា អាយុ ៥៧ឆ្នាំ មុខរបរកសិកររស់នៅភូមិជ័រម្គាន់ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិសាត់ វត្ថុតាងដកហូតរួមមាន៖១/ ម្សៅក្រាមពរណ៏សថ្លាសង្ស័យថា មានសាធាតុ ញៀនចំនួន ០៥កញ្ចប់ ធំ ១កញ្ចប់ ទម្ងន់ ៩.៩៣ក្រាម ២/ លុយដុល្លា ១០$៣ /ទូរស័ព្ទ ០៣គ្រឿង៤/លុយខ្មែរ ២៥២៥០០៛៥/កាំភ្លើងខ្យល់ ០៣ដើម៦/កាបូបស្ពាយចំហៀង ១៧/កាបូបដៃ ១៨/ថង់ប្លាស្ទិកសំរាមច្រកថ្នាំញៀន ១ចំនួន
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។