ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញនាំយកអំណោយ ឯកឧត្តម រ័ត្ន ស៊្រាង ចុះសួរសុខទុក្ខ សមាជិកមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ហៅ ពេទ្យ១៧៩

ភ្នំពេញនារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ខ្ញុំបានចាត់តំណាងឲ្យ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក សូ ស៊ីដារិទ្ធ នាយរងសេនាធិការ ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យព្រះកេតុមាលា ហៅ ពេទ្យ១៧៩។

ក្នុងឱកាសនោះក្រុមការងារ បាននាំយកថវិកាចំនួន ១,២០០,០០០រៀល, ភេសជ្ជៈ០៤កេស ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕