អគ្គីភ័យបានឆាបឆេះហាងឃូលផាលេសមួយកន្លែងយ៉ាងសន្ធោសន្ធៅនៅសង្កាត់ទឹកល្អកទី២


រាជធានីភ្នំពេញ:នៅវេលាម៉ោង16:15 នាទីល្ងាច ថ្ងៃសៅរ៏ 11រោច ខែបុស្ស ឆ្នាំជូតទោស័ក ព.ស2564 ត្រូវនឹងថ្ងៃទី9 ខែមករា ឆ្នាំ2021 :
មានអគ្គីភ័យឆាបឆេះហាងមួយកន្លែងហេតុការណ៍នេះបានកើតឡើងស្ថិតនៅហាងមួយកន្លែងមានឈ្មោះឃូលផាលេស តាមបណ្ដោយផ្លូវលេខ 215 សង្កាត់ទឹកល្អក់2 ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ឈ្មោះនួន សុគន្ធា ភេទប្រុស40 ឆ្នាំ មុខរបរ : ម្ចាស់ហាង ។
មូលហេតុ​ មកពី:​ ឆ្លងចរន្តអគ្គិសនី ប្រភេទសំណង់​ ថ្មបេតុង(ទំហំ 12ម៉ែត្រ x 17ម៉ែត្រ ) ។
ខូចខាត: ឆេះអស់ប្រហែល70%មានដូចជាម៉ាសុិនត្រជាក់ តុកៅអីសំភារះភ្លេងនឹងសំភារះមួយចំនួននឹងពុំបានឆេះរាលដាលដល់អ្នកនៅក្បែរខាងឡើយ ។ស្លាប់មនុស្ស : គ្មាន របួសមនុស្ស : គ្មាន។រថយន្តការិ.​អគ្គិភ័យ​រាជធានីភ្នំពេញ :​ ចំនួន​4គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​2ឡានស្មេីនឹង​​12ម៉ែត្រគូប ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចផ្នែកជំនាញបានពន្លត់ចប់​ :​ នៅម៉ោង​16:50 នាទឺល្ងាចនាថ្ងៃខែឆ្នាំដដែល។