កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅបង្រ្កាបបានជនសង្ស័យប្រុស ស្រីចំនួន០៥នាក់រួមទាំងថ្នាំញៀន១៤កញ្ចប់ធំតូច

ខេត្តកណ្ដាល :នគរបាលនៃអធិការដ្ឋានក្រុងតាខ្មៅក្របួចបានជនសង្ស័យប្រុសស្រីចំនួន០៥នាក់ពាក់ព័ន្ធនឹងករណីជួញដូរនូវសារធាតុញៀនច្បាប់។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១០-០១-២០២១វេលាម៉ោង១០-៣០នាទីនៅចំណុចលើផ្លូវបេតុងភូមិលេខ០៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។ជនសង្ស័យចំនួន០៧នាក់១-ឈ្មោះជា-សារិទ្ធភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិលេខ០២សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។មុខរបរចិញ្ចឹមត្រី(ឃាត់ខ្លួន)២-ឈ្មោះពិន-សុភក្តីភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិលេខ៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។មុខរបរកម្មក(ឃាត់ខ្លួន)៣-ឈ្មោះគឹម-យ៉ានភេទប្រុសអាយុ១៥ឆ្នាំរស់នភូមិលេខ៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។មុខរបរកម្មកររោងចក្រ(ឃាត់ខ្លួន)៤-ឈ្មោះស៊ុយ-ស្រីនាតភេទស្រីអាយុ៣៧ឆ្នាំរស់នៅភូមិលេខ៣សង្កាត់ស្វាយរលំក្រុងតាខ្មខេត្តកណ្តាល។
មុខរបរនៅផ្ទះ(ឃាត់ខ្លួន)៥-ឈ្មោះហុន-ទិត្យភេទប្រុសកើតថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០០៩លំនៅកំណើតភូមិលេខ២សង្កាត់ស្វាយរលំស្រុកស្អាងខេត្តកណ្តាល។
សព្វថ្ងៃរស់នៅភូមិលេខ២សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។ថ្ងៃខែឆ្នាំខាងលើផ្អែកទៅលើសំបុត្រកំណើត
៦-ឈ្មោះសោម-ចំរើនភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិលេខ៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។មុខរបរកសិក(គេចខ្លួន)
៧-ឈ្មោះផាត-សុភាពភេទប្រុសអាយុ៣៩ឆ្នាំរស់នៅភូមិលេខ៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។មុខរបរមិនពិតប្រាកដគេចខ្លួន។វត្ថុតាងចាប់យករួមមាន
ម៉ូតូ១គ្រឿងម៉ាកគប់ជ្រុងបាញ់ថ្នាំពណ៏ខ្មៅពាក់ស្លាកលេខក-ណ១-១៩២៥ម្សៅក្រាមពណ៏សថ្លាសង្ស័យសារធាតុញៀនចំនួន១៤កញ្ចប់ធំ០៧កញ្ចប់តូច០៧កញ្ចប់។
សមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំចេញល្បាតដល់ចំណុចផ្លូវបេតុងភូមិលេខ៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។
ក៍ប្រទះឃើញជនសង្ស័យ៥នាក់កំពុងអង្គុយលេងមានកាសង្ស័យក៍ឃាត់សួរនាំហើយធ្វើការឆែកឆេរពេលនោះឈ្មោះជា-សុរិទ្ឋក៍រត់គេចខ្លួនហើយសមត្ថកិច្ចតាមចាប់ខ្លួនបានឆែករកឃើញថ្នាំញៀនចំនួន០៧កញ្ចប់។ចំណែកឈ្មោះសោម-ចំរើននិងឈ្មោះផាត-សុភាពបានរត់គេចខ្លួន។
ហើយឈ្មោះជា-សុរិទ្ធបានប្រាប់សមត្ថកិច្ចថានៅផ្ទះឈ្មោះផាត-សុភាពនៅមានថ្នាំញៀនទៀតរួចកម្លាំងយើងបន្តទៅដល់ផ្ទះឈ្មោះផាត-សុភាពបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់បន្ថែមទៀតនិងរកឃើញថ្នាំញៀនចំនួន០៧កញ្ចប់ធំបន្ថែមទៀត។
ហើយលោកនាយប៉ុស្តិ៍បានរាយការណ៍ជូនលោកអធិការរួចបញ្ជូនជនសង្ស័យរួមនិងវត្ថុតាងមកផ្នែកជំនាញអធិការដ្ឋានក្រុងតាខ្មៅដើម្បីបន្តកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។