កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអន្លង់ត្នោតសហការជាមួយកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកក្រគរបានឃាត់ខ្លួនជនសង្ស័យបាន ០២នាក់ដោយពាក់ព័ន្ធនិងករណីគ្រឿងញៀនខុសច្បាប់

ស្រុកក្រគរ:សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោតបានបើកកិច្ចប្រតិបត្តិការបង្ក្រាប មុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៧នឹង ៣០នាទី កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត សហការណ៍ជាមួយកំលាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន និងកំលាំងអន្តរាគមន៍ចំនួន ៥នាក់ ដឹកនាំដោយលោកវរៈសេនីយ៍ទោ យូ គឹមថារិទ្ធី ឋានៈអធិការរង បានចុះបង្រ្កាបនៅចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ជនសង្ស័យចំនួន០២នាក់១/ឈ្មោះ សាត សឺ ភេទប្រុ អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ កំរិតវប្បធម៌ថ្នាក់ទី៨ប្រពន្ធឈ្មោះ ម៉ៅ ភា អាយុ ១៩ឆ្នាំ មុខរបរមេផ្ទះកូនបង្កើត ០១ នាក់ប្រុសមានទីលំនៅបច្ចុប្បន្នភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរខេត្តពោធិ៍សាត់ស្រុកកំណើតភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ឪពុកឈ្មោះ សាត អាយុ ៦០ឆ្នាំ មុខរបរកសិករម្តាយឈ្មោះ ប៉ាត សាន្ត អាយុ ៥២ឆ្នាំ មុខរបរកសិកររស់នៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់ ។

២/ឈ្មោះ យុាំ រ៉ាយុ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ កំរិតវប្បធម៌ថ្នាក់ទី៧ នៅលិវមានទីលំនៅបច្ចុប្បន្នភូមិកំពង់លើ ឃុំក្បាលត្រច ស្រុកក្រគរ ខេត្តពោធិ៍សាត់ស្រុកកំណើតភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ឪពុកឈ្មោះ គាត សូរិយា អាយុ ៥៧ឆ្នាំ មុខរបរកសិករម្តាយឈ្មោះ ពៅ ស្រីវី អាយុ ៤០ឆ្នាំ មុខរបរកសិកររស់ភូមិ ឃុំ ស្រុកក្រគរ ខេត្តពោធិសាត់ ។

វត្ថុតាងដកហូតរួមមាន៖១/ ម្សៅក្រាមពណ៍សថ្លាសង្ស័យថាសាធាតុញៀនចំនួន ០២កញ្ចប់ធំ ០១កញ្ចប់ ទម្ងន់ ៨.៧៣ ក្រាម ទាំងសំបក
២/ ម៉ូតូC125ពណ៌ខ្មៅ ស្លាកលេខ ផ្លាកលេខភ្នំពេញពេញBV3788 មួយគ្រឿង៣ /ទូរសព្ធដៃ ០៥គ្រឿង៤/កាបូបដៃ ០១៥/ថង់រំលែកថ្នាំញៀនមួយចំនួន៦/លុយខ្មែរ ១០មុឺនរៀល

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។