លោកអ៊ូ ឈាងអភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយបានពាំនាំយកអំណោយមនុស្សធម៌កាកបាទក្រហមយកទៅប្រគល់អោយគ្រួសារដែលត្រូវភ្លើងឆេះផ្ទះនៅភូមិរទាំង……

ស្រុកកៀនស្វាយ :នៅថ្ងៃអង្គារ៍ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លោកអ៊ូឈាងអភិបាលនៃគណះអភិបាលស្រុកកៀនស្វាយនឹងគណៈបញ្ជាការឯកភាពស្រុកកៀនស្វាយ បាននាំយកអំណោយមនុស្សធម៍កាកបាទក្រហមសាខាស្រុកកៀនស្វាយ ទៅប្រគល់អោយគ្រួសារឈ្មោះ នៅ ថាវី ភេទស្រី អាយុ ៣៩ឆ្នាំ មានលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលត្រូវភ្លើងឆេះផ្ទះកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ សមាសភាពចូលរួមមានព្រះចៅអធិការវត្តកៀនស្វាយក្រៅព្រះចៅអធិការវត្តកោះប្រាក់ព្រះចៅអធិការវត្តបុទុមសត្ថាលោកស្រី ង៉ាម វាសនា នាយករដ្ឋបាលស្រុកកៀនស្វាយលោក មាន ណាត មេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំ រួមនឹង សមាជិកក្រុមប្រឹក្សាឃុំភូមិធំ នឹងលោកអនុសេនីយ៍ឯក អ៊ុន ម៉ាលីស នាយប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ នាយរងប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍ទាំងអស់ លោក លោកស្រី មេភូមិ អនុភូមិរទាំង ។ប្រជាការពារភូមិរទាំងសម្ភារៈថ្នាក់កណ្តាលរួមមាន :អង្ករ ១០បាវទឹកត្រី ០៥យួរទឹកសុីអុីវ ០៥យួរទឹកសុទ្ធ ០៥កេះមី ០៥កេះប៉ាឡុង ចំនួន ០៥ធុងជ័រដាក់ទឹក ចំនួន ០១ថវិការគណះបញ្ជាការឯកភាពស្រុកចំនួន២.០០០.០០០រៀល (ពីរលានរៀល) និង ថវិការព្រះសង្ឃ ចំនួន ៣.៥០០.០០០រៀល (បីលានប្រាំសែនរៀល) ។ សរុបចំនួន ៥៥០០.០០០រៀល (ប្រាំលានប្រាំសែនរៀល) ។