កិច្ចប្រជុំអន្តរក្រសួង ស្ដីពី ការគ្រប់គ្រង និងអភិរក្សដីសមូហភាពរបស់ជនជាតិដើមភាគតិច​ ក្រោមអធិបតី​ភាព​ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ភ្នំពេញ​ ៖​ នៅព្រឹកថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ដីពី ការគ្រប់គ្រង និងអភិរក្សដីសមូហភាពរបស់ជនជាតិដើមភាគតិច នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ​ មានការអញ្ជើញចូលរួមពីឯកឧត្តម​ ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម លោកជំទាវតំណាងក្រសួងបរិស្ថាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្រ្តីជាន់ខ្ពស់អន្តរក្រសួងជាច្រើនរូបទៀត៕