ប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរបានចុះបង្រ្កាបជនសង្ស័យ១នាក់ក្នុងចំណោមបក្ខពួក ០៣នាក់កំពង់តែរត់គេចខ្លួនដោយពាក់ព័ន្ធនឹងករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន…..

ស្រុកកៀនស្វាយ:កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគគីរបានសហការណ៍ជាមួយកម្លាំងនគរបាលជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបានចុះបង្រ្កាបមុខសញ្ញាចែកចាយគ្រឿងញៀនដែលខុសច្បាប់និងឃាត់ខ្លួនបានជនសង្ស័យម្នាក់រួមទាំងថ្នាំញៀនហេតុការណ៍នេះបានកើតឡើងនៅថ្ងៃ ព្រហស្បតិ៍ ០១កើតខែ មាឃ ឆ្នាំ ជូតទោ សក័ ព.ស២៥៦៤ ត្រូវថ្ងៃទី ១៤ ខែ មករា ឆ្នាំ២០២១ វេលាម៉ោង ១១ និង ១៥ នាទីចំណុច ផ្ទះឈ្មោះ សាត ធារ៉ា (ហៅឌួង) ភេទប្រុស អាយុ ២៥ ឆ្នាំ (ខ្មែរ) ក្នុងភូមិ ទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

កម្លាំងសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ ០៣នាក់ប្រុស១/ ឈ្មោះ ឡាយ ចាន់សូរិយា (ហៅចៀន) ភេទប្រុស អាយុ ២០ ឆ្នាំ (ខ្មែរ) មុខរបរមិពិត (ឃាត់ខ្លួន)២/ ឈ្មោះ សាត ធារ៉ា (ឌួង) ភេទប្រុស អាយុ ២៥ ឆ្នាំ (ខ្មែរ) មុខរបរមិនពិត (គេចខ្លួន) ៣/ ឈ្មោះ ឡាយ សុភណ្ឌ័ ភេទប្រុស អាយុ ១៦ឆ្នាំ (ខ្មែរ) មុខរបរមិនពិត (គេចខ្លួន) ទាំង០៣នាក់ មានទីលំនៅ ភូមិ ទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្តាល ។

វត្ថុតាងសមត្ថកិច្ចចាប់យករួមមាន:
១/ ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ០១ កញ្ចប់តូច ២/ សំភារៈប្រើប្រាស់ ថ្នាំញៀន មួយចំនួន ។

លោកអនុសេនីយ៍ឯកមាសបញ្ញាមេប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរបានអោយសារព័ត៌មានយើងអោយដឹងថានៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ មានប្រជាពលរដ្ឋ ល្អបានរាយការណ៍មកកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរ ថានៅចំណុចផ្ទះឈ្មោះ សាត ធារ៉ា (ឌួង) ភេទប្រុស កំពង់ តែធ្វើរសកម្មភាពចែកចាយថ្នាំញៀន(ម៉ាទឹកកក) ក្រោយពីទទួលបានពត៌មានភ្លាមកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ សហការណ៍ជាមួយកំលាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុក បានចុះទៅដល់កន្លែងកើតហេតុភ្លាមនោះជនសង្ស័យបានឃើញ កម្លាំងសមត្តកិច្ច ក៏រត់គេចខ្លួន ហើយ កម្លាំងសមត្តកិច្ចដេញតាមឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះឡាយ ចាន់សូរិយាហៅចៀន ភេទប្រុសនឹងដកហូតបានថ្មញៀន(ម៉ាទឹកកក)មួយកញ្ចប់តូច រីឯជនសង្ស័យ ០២នាក់ទៀតបានរត់គេចខ្លួន បាត់ រួចកំលាំងប៉ុស្តិ៍ក៏បាននាំខ្លួនជនសង្ស័យ ឈ្មោះឡាយ ចាន់ សូរិយា ហៅ ចៀន ភេទប្រុស រួមនឹងវត្ថុតាង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរដើម្បីសួរនាំ ។

នៅចំពោះមុខសមត្តកិច្ចជនសង្ស័យ បានឆ្លើយសារភាពថាៈថ្នាំញៀន (ម៉ាទឹកកក)ខាងលើ ជារបស់ឈ្មោះ សាត ធារ៉ា (ឌួង) ភេទប្រុស ជាអ្នកទុកអោយខ្លួន សំរាប់យកទៅលក់អោយគេ ពេលដែលមានគេ មក រកទិញ ។

ក្រោយពីសួរនាំចប់ កម្លាំងសមត្តកិច្ចក៏បានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី ។