ហ្គេមបាញ់ត្រីដុះស្លែរនៅខណ្ឌដូនពេញកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងសមត្ថកិច្ចមិនហ៊ានបង្រ្កាប

(ភ្នំពេញ)៖ ទីតាំងល្បែងហ្គេមបាញ់ត្រីដុះស្លែរមួយកន្លែងតាមបណ្ដោយផ្លូវជាតិលេខ៥ចូលតាមច្រកខ្លោងទ្វាភោជនីយដ្ឋានចតុមុខក្នុងភូមិ១៦ សង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ ដែលបានបើកលេងយ៉ាងរលូនគគ្រឹកគគ្រេងជាយូរឆ្នាំមកហើយនោះ គឺអាជ្ញាធរពុំព្រួយបារម្ភដឹងឮនោះឡើយ សង្ស័យត្រូវថ្នាំសណ្តំហើយមើលទៅ។

ប្រភពច្បាស់លាស់បានឲ្យក្រុមការងារសារព័ត៍មានយើងអោយដឹងថា ទីតាំងហ្គេមបាញ់ត្រីបើកលេងយូរណាស់មកហើយមិនដែលឃើញសមត្ថកិច្ចចុះបង្រ្កាបម្ដងណាឡើយទើបក្រុមកាងារសារព័ត៍យើងចុះទៅនៅព្រឹកថ្ងៃទី១៥ ខែកមរា ឆ្នាំ២០២១ឃើញមានលេងល្បែងហ្គេមប្រភេទបាញ់ត្រីពិតប្រកដមែនទីតាំងហ្គេមបាញ់ត្រីមួយនេះស្តិតតាមផ្លូវជាតិលេខ៥ចូលតាមច្រកខ្លោងទ្វារភោជនីយដ្ឋានចតុមុខភូមិ១៦សង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ ។ ប្រជាពលរដ្ឋនៅក្នុងខណ្ឌដូនពេញបានលើកឡើងថា ល្បែងហ្គេមបាញ់ត្រីទាំងនេះបានពង្វក់ស្មារតី មនុស្សប្រុសស្រី ក្មេងចាស់ ឲ្យឈ្លក់វង្វេង ភ្លេចផ្ទះសម្បែង ភ្លេចបាយ ភ្លេចទឹក ភ្លេចសាលារៀន បំផ្លាញលុយកាក់ឪពុកម្ដាយ ឬកើតចេញជាអំពើរហិង្សារក្នុងគ្រួសារ លើសពីអាចបង្កហានិភ័យខ្ពស់គឺអំពើចោរកម្ម លួច ឆក់ ប្លន់ គ្រឿងញៀន ជាដើមក្រោយពេលដែលពួកគេបានចាញ់ល្បែងដែលធ្វើអោយសង្គម វឹកវរ ដោយសារតែល្បែងទាំងនេះ។

ប្រជាពលរដ្ឋបានលើកឡើងថាហេតុអ្វីបានជាអាជ្ញាធរមិនដឹងមិនឮបើទីតាំងខាងលើនេះបានបើកលេងយ៉ាងគគ្រឹកគគ្រេងដឹងជាយូរយារណាស់មកហើយ ប្រជាពលរដ្ឋបានដាក់ការសង្ស័យថាប្រហែលជាត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរហើយមើលទៅទើបល្បែងទាំងនេះដំណើរការបានយ៉ាងរលូនយ៉ាងដូច្នេះ ។

ប្រជាពលរដ្ឋបានលើកឡើងថាបើអាជ្ញាធរនឹងឈ្មួញរកស៊ីខុសច្បាប់បើកបនល្បែងទាំងនេះបើត្រូវរ៉ូវគ្នាមែននោះ តើឲ្យប្រជាពលរដ្ឋទៅពឹងអ្នកណា ឬអ្នកបើកបនល្បែងសុទ្ធតែខ្នងធំៗទើបអាជ្ញាធរមិនហ៊ានបង្ក្រាបយ៉ាងដូច្នេះនោះ។

ប្រជាពលរដ្ឋបានស្នើសុំទៅកាន់លោកអភិបាលនៃគណះអភិបាលខណ្ឌ ពេញនិង លោកអភិបាលរាជធានីភ្នំពេញ សូមមេត្តាគិតគូរនិងចុះបង្ក្រាបល្បែងហ្គេមបាញ់ត្រីទាំងអស់នោះផង។

ពីព្រោះសង្គមជាតិយើងសព្វថ្ងៃ គឺសម្បូរទៅដោយអំពើ ឆក់ ប្លន់ លួច នឹង គ្រឿងញៀនយ៉ាងច្រើនជាកំហុកដែលជាការព្រួយបារម្ភនិងភ័យខ្លាច ៕