ក្រុមការងារ អាវុធហត្ថខណ្ឌដង្កោ ចុះសួរសុខទុក្ខ មេបញ្ជាការខណ្ឌរបស់ខ្លួន ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ!


ភ្នំពេញ:នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្រុមការងារកងរាជអាវុធហត្ថខណ្ឌដង្កោ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ជា ផល្លា មេបញ្ជាការខណ្ឌស្តីទី អញ្ជើញចុះសួរសុខទុក្ខ លោក វរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌដង្កោ ដែលមានជម្ងឺដំបៅពោះវៀនធំ និង ខ្នែងពោះវៀន បានធ្វើការវះកាត់ដោយជោគជ័យ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យវិសាលសុខ។
ក្នុងឱកាសនោះក្រុមការងារបាននាំយកថវិកាមួយចំនួន ផ្លែឈើស្រស់មួយកន្ត្រក, ទឹកត្រចៀកកាំមួយកន្ត្រក, ទឹកសុទ្ធ និង ភេសជ្ជៈ២កែស ជាអំណោយសួរសុខទុក្ខក្នុងការសម្រាកព្យាបាលផងដែរ៕

PhnomPenhGRK