ប៉ូលីសស្រុកកៀនស្វាយអនុវត្តតាមដីការតុលាការដំបូងខេត្តកណ្ដាលចាប់ខ្លួនជនសង្ស័យ១នាក់ករណីគ្រឿងញៀន

ខេត្តកណ្តាលេៈនៅថ្ងៃ ពុធ ០៧ កើតខែមាឃ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២០.ខែមករាឆ្នាំ២០២១វេលាម៉ោង១៤.៣៥នាទី កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋានជំនាញផ្នែកគ្រឿងញៀនអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាតំបូងខេត្តកណ្តាល ។
១/ .ចេញដោយលោករស់ ផុនចាន់និមល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល។លេខ០០៩ ដកបចខ/២០
ចុះថ្ងៃទី១៦/ ១០/ ២០១៩របស់ចៅក្រមស៊ើបសួរខេត្តកណ្ដាលដែលបង្គាប់ឲ្យចាប់ខ្លួនឈ្មោះស៊ុំបាទីភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរពុំពិតប្រាកដមានទីលំនៅភូមិកណ្តាលលើឃុំបន្ទាយដែកស្រុក កៀនស្វាយស្វាយខេត្តកណ្តាលដែលត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)កាលពីថ្ងៃទី១៥ ខែ តុលាឆ្នាំ២០១៩ជនសង្ស័យឃាត់ខ្លួននៅ(ផ្ទះជនសង្ស័យ)ភូមិកណ្តាលលើឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល ។បញ្ចូនមកកាន់អធិការរដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី។