អគ្គីភ័យបានឆាប់ឆេះឃ្លាំងស្តុកអីវ៉ាន់នៅសង្កាត់វាលស្បូវយ៉ាងខ្មួលខ្មាញ់នឹងរងការខូចខាតសំភារះមួយចំនួននឹងមនុស្សរងរបួស២នាក់………………

រាជធានីភ្នំពេញ:នៅថ្ងៃទី២០.០១.២០២០ មានអគ្គីភ័យឆាបឆេះឃ្លាំងស្ដុកឥវ៉ាន់មួយកន្លែងយ៉ាងសន្ធោសន្ធៅហេតុការណ៍នេះកើតឡើងនៅវាលាម៉ោង២:៣៤នាទីដែលស្ថិតនៅផ្លូវលំ ភូមិស្វាយតាអ៊ុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ដែលមានម្ចាស់ឈ្មោះ : ជា ចន្ទណារិទ្ធុភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ : ម្ចាស់ឃ្លាំង
សមត្ថកិច្ចបានឲ្យដឹងថាអគ្គីភ័យឆាបឆេះឃ្លាំងស្តុកឥវ៉ាន់នេះបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ទើបរាលដាលឆេះបែបនេះតែម្តងជាប្រភេទសំណង់ : ថ្មបេតុង ប្រក់សង្ក័សី(ទំហំ ៥ម៉ែត្រ x ៣០ម៉ែត្រ ) ។ខូចខាត: ឆេះសំភារះម៉ាសុីនបាញ់ថ្នាំចំនួន ០២គ្រឿងនិងម៉ាសុីនត្រជាក់ចំនួន ០២គ្រឿងនិងសំភារះនៅក្នុងឃ្លាំង ០១ចំនួនធំទៀត ទំហំ៥ម៉ែត្រ x ៣០ម៉ែត្រ និងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ.អគ្គីភ័យនេះមិនបណ្ដាលឲមានមនុស្សស្លាប់ទេគ្រាន់តែមានរបួសមនុស្សប្រុសចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម:1/- ឈ្មោះ ផាត់ ភារះ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មេការ។ 2/-ឈ្មោះ ជា សុខខួចភេទប្រុស អាយុ ៣៥ឆ្នាំមុខរបរជាងតំឡើងទ្វា។

សមត្ថកិច្ចបានបន្តទៀតថារថយន្តការិ.អគ្គិភ័យរាជធានីភ្នំពេញ ចំនួន១២គ្រឿង បានប្រេីប្រាស់ទឹកអស់ចំនួន១២ឡានសស្មើនឹង៤៨ម៉ែត្រគូប ។ រថយន្តជំនួយអន្តរាគមន៍

ពន្លត់មានដូចខាងក្រោម:រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៥ឡាន ស្មើរនឹង ២០ម៉ែត្រគូប

រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន សើ្មនឹង១៦ម៉ែត្រគូប។

រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន០៦ឡាន ប្រើប្រាស់ទឹកអស់ចំនួន០៦ឡាន ស្មើរនឹង២៤ម៉ែត្រគូប។

រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១ឡាន មិនបានប្រើប្រាស់ទឹក។

រថយន្តអគ្គិភ័យខេត្តកណ្តាយចំនួន០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០២ឡានស្មើរ
និង០៦ម៉ែត្រ។

រថយន្តអគ្គិភ័យស្រុកកៀនស្វាចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០១ឡានស្មើរនិង០៣ម៉ែត្រ។

រថយន្តអគ្គិភ័យអូរឡាំងព្យ្វាចំនួន០២គ្រឿងប្រើប្រាស់ទឹកអស់០២ឡានស្មើ០៨ម៉ែត្រគូប។
រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់០១ឡានស្មើ១០ម៉ែត្រ។
ពន្លត់ចប់ : នៅម៉ោង១៦:៣០នាទី នាថៃ្ងខែឆាំ្នដដែល។