លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការនគរបាលស្រុកកៀនស្វាយដឹកនាំមន្ត្រីក្រោមឱវ៉ាទបាននាំអំណោយជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋមួយគ្រួសារដែលកំពុងមានជម្ងឺនៅឃុំដីឥដ្ឋ

ខេត្តកណ្តាលៈដោយមានការចង្អុលបង្ហាញណែនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាលនិងលោក អ៊ូ ឈាងអភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយខេត្តកណ្តាល។

នៅថ្ងៃទី២១ខែមករាឆ្នាំ២០២១លោកវរសេនីយ៍ឯកព្រុំ សំណាងជាអធិការនគរបាលស្រុកកៀនស្ចាយ.លោកហង្ស ផាណារ៉ា អធិការ រងស្រុក.លោក ជឿន សារុំ នាយប៉ុស្តិ៍ដីឥដ្ឋនិងលោកស៊ុត ណាល់ មេភូមិ ជាតំណាងលោកស៊ុត តូមេដីឥដ្ឋបានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខនិង នាំអំណោយចែកជូនដល់ប្រជាពលរដ្ឋមួយគ្រួសារដែលជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃនិងមានជំង្ងឺប្រចាំកាយនៅភូមិស្តៅកន្លែងឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោក ព្រុំ សំណាងមានប្រសាសន៍ថាៈដោយបានទទួលដំណឹងពីលោក មេប៉ុស្តិ៍ភ្លាម!ថានៅភូមិស្តៅកន្លែងក្នុងឃុំដីឥដ្ឋមានពលរដ្ឋមួយគ្រួសារមានជម្ងឺប្រចាំកាយដែលកំពុងមានការខ្វះខាតទើបនៅថ្ងៃនេះលោកអធិការស្រុកកៀនស្វាយបានដឹកនាំក្រុមការងារនាំយកអំណោយមកជួយឧបត្ថម្ភដល់ក្រុមគ្រួសារគាត់តែម្តង។

លោកអធិការស្រុកកៀនស្វាយបន្តថា!អំណោយខាងលើនេះវាមិនបានគ្រាប់គ្រាន់ទេវាគ្រាន់បានជួយដោះស្រាយបានមួយគ្រាប៉ុណ្ណោះ។ហើយលោកអធិការស្រុកកៀនស្វាយក៍បានណែនាំដល់លោកមេប៉ុស្តិ៍ទាំង០៨ប៉ុស្តិ៍ទូទាំងស្រុកកៀនស្វាយចុះមើលបងប្អូនប្រជាពលរដ្ឋណាដែលមានការលំបាកនិងរាយការណ៍ជូនលោកដើម្បីលោកអធិការស្រុកកៀនស្វាយនិងជួយដោះស្រាយជូនគាត់ឲ្យទាន់ពេលវេលា។

គួររំលឹកថាកន្លងមកលោកអធិការស្រុកកៀនស្វាយតែងតែដឹកនាំមន្ត្រីក្រោមឱវ៉ាទនាំអំណោយចែកជូនប្រជាពលរដ្ឋជាបន្តបន្ទាប់គឺជាផ្នែកមួយចូលរួមចំណែកក្នុងការអភិវឌ្បន៍រាជរដ្ឋាភិបាលសមេ្តចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានដឹកនាំប្រជាតិមានសុខសន្តិភាព។គួរបញ្ចាក់ថាៈ អំណោយដែលចែកជូនរួមមាន៖
១-អង្ករ ០១បាវ ៥០គីឡូក្រាម២-មី១កេះតូច៣-ទឹកសុីអុីវ១យួរ ៤-ទឹកត្រី១យួរ និងថវិកា ២៥.០០០០រៀល(ម្ភៃប្រាំមឺនរៀល)។