ប៉ូលីសប៉ុស្តិ៍ភូមិធំសហការជាមួយកម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកឃាត់ខ្លួនជនសង្ស័យ២នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)

ខេត្តកណ្តាលៈដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តនិងលោក អ៊ូ ឈាងអភិបាលស្រុកកៀនស្វាយ។កម្លាំងនគរបាលស្រុកកៀនស្វាយបង្ក្រាបករណីគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យ២នាក់ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២២ខែមករឆ្នាំ២០២១វេលាម៉ោង១៥.៤០នាទី។ ចំណុចភូមិកោះប្រាក់ ឃំុភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោក ព្រុំ សំណាងអធិការនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថាៈជនសង្ស័យៈ០៤នាក់( ឃាត់ខ្លួន០២នាក់ រត់គេចខ្លួន០២នាក់)១- ឈ្មោះ ឈឺន ពិសី ភេទប្រុសអាយុ ២២ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានលំនៅភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាលឃាត់ខ្លួន។

២- ឈ្មោះ អ៊ុក ប៊ុនធីម ភេទប្រុសអាយុ ២១ឆ្នាំជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ
មានទីលំនៅភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។

៣- ឈ្មោះ អ៊ុក សុីថៃ ភេទប្រុសអាយុ ១៩ឆ្នាំជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ មានលំនៅភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល (គេចខ្លួន)

៤- ឈ្មោះ ពៅ ដាវីត ភេទប្រុសអាយុ ២១ឆ្នាំជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ
មានទីលំនៅភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្ដាល(គេចខ្លួន)។

វត្ថុតាងចាប់យករួមមាន៖១ – ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀនម៉ាទឹកកកចំនួន ១១កញ្ចប់តូច។លោកអធិការស្រុកកៀនស្វាយបន្តថានៅមុនពេល កើតហេតុខាងលើ កម្លាំងសមត្តកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំសហការជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបានចុះល្បាតនៅក្នុងភូមិសាស្ត្រឃុំភូមិធំ លុះដល់ម៉ោងកើតហេតុខាងលើ ល្បាតដល់ចំណុចភូមិកោះប្រាក់ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលក៏ឃើញឈ្មោះឈឺន ពិសី ភេទប្រុសកំពុងឈរម្នាក់ឯងដោយមានការសង្ស័យសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីសួរនាំនិងឆែកឆេរលើខ្លួនប្រាណរកឃើញថ្នាំញៀនម៉ាទឹកកកចំនួន០៦កញ្ចប់តូច ដាក់នៅក្នុងកញ្ចប់បារី ភ្លាមនោះសមត្ថកិច្ចក៍បានសួរនាំឈ្មោះ ឈឺន ពិសីបានសារភាពថាៈថ្នាំញៀនខាងលើនេះខ្លួនបានយកពីឈ្មោះ អ៊ុក សុីថៃភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដក្រោយបានចំលើយសារភាពរបស់ឈ្មោះឈឺន ពិសីរួចសមត្ថក៍បានចុះទៅដល់ផ្ទះ របស់ឈ្មោះ អ៊ុក សុីថៃ រំពេចនោះស្រាប់តែឈ្មោះអ៊ុក សុីថៃ ភេទប្រុសបានរត់គេចខ្លួនបាត់បានប្រហែល១០នាទីក៍ឃើញឈ្មោះអ៊ុក ប៊ុនធីម ភេទប្រុស(បងបង្កើតអ៊ុក សុីថៃ)និង ឈ្មោះ ពៅ ដាវីត ភេទប្រុសមានទីលំនៅភូមិឃុំកើតហេតុជិះម៉ូតូមកដល់សមត្ថកិច្ចយើងបំរុងនឹងឃាត់ធ្វើការសួរនាំស្រាប់តែឈ្មោះពៅ ដាវីត ភេទប្រុសបានជិះម៉ូតូរត់គេចខ្លួននិងបានឃាត់ខ្លួនបានម្នាក់ឈ្មោះ អ៊ុក ប៊ុនធីម ភេទប្រុសហើយឆែកឆេររកឃើញថ្នាំញៀន០៥កញ្ចប់តូចបន្ថែមទៀត។ ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំដើម្បីសួរនាំនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា អ្នកទាំង ០២នាក់បានយកថ្នាំញៀនពីឈ្មោះ អ៊ុក ប៊ុនធីមភេទប្រុសនិងឈ្មោះពៅ ដាវីត ភេទប្រុស(គេចខ្លួន) ដើម្បីលក់បន្ត ។

ក្រោយពីសួរនាំរួចកម្លាំងសមត្ថកិច្ចក៏បញ្ជូនជនសង្ស័យទាំង០២នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធីនឹងសុំបន្តតាមឃាត់ខ្លួនឈ្មោះអ៊ុក សុីថៃភេទប្រុសនឹងឈ្មោះពៅ ដាវីត ភេទប្រុសបន្ថែមទៀត។ចំពោះជនសង្ស័យនិងវត្ថុតាងកសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការដើម្បីចាត់ការតាមនិតិវិធី។