លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានអញ្ជើញសំណេះសំណាងសួរសុខទុក្ខ និងនាំយកអំណោយសមាគមអតីតយុទ្ធជនរាជធានីភ្នំពេញ ចែកជូនមន្រ្តីនគរបាលចូលនិវត្តន៍..

ភ្នំពេញ:នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមករាឆ្នាំ២០២១តំណាងឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានសមាគមអតីតយុទ្ធជនរាជធានីភ្នំពេញ៖លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានអញ្ជើញសំណេះសំណាងសួរសុខទុក្ខ និងនាំយកអំណោយសមាគមអតីតយុទ្ធជនរាជធានីភ្នំពេញ ចែកជូនមន្រ្តីនគរបាលចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដែលមានវីវភាពខ្សត់ខ្សោយចំនួន ២៣នាក់ ដោយក្នុងម្នាក់ៗទទួលបាន៖-ថវិកា ៥ម៉ឺនរៀលអង្ករ ២៥គីឡូក្រាមមី ០១កេស
-ទឹកក្រូច ០១កេសទឹកសុទ្ធ ០១កេសទឹកត្រី ០១យួរទឹកស៊ីអ៉ីវ ០១យួរ។និងមានការចូលរួមដោយៈលោកអធិការរង
-លោកស្រី ប្រធានការិយាល័យសង្គមកិច្ច សាលាខណ្ឌឫស្សីកែវលោកនាយប៉ុស្តិ នាយផ្នែក និងមន្រ្តី នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។នាក្នុងឱកាសនេះដែរ លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានសមាគមអតីតយុទ្ធជនរាជធានីភ្នំពេញ បានធ្វការថ្លែងអំណរគុណដល់អតីតយុទ្ធជនទាំងអស់ដែលបានតស៊ូ និងលះបង់អតីតកាល ដើម្បីការពារ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិទាំងមូល។ដូចបានគោរពរាយការណ៍ជូនខាងលើ សូមមេត្តាគោរពទទួលជ្រាប៕