គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូបណ្តាលឲ្យស្លាប់សិស្សាម្នាក់នៅឃំុឈើទាល

ខេត្តកណ្តាលៈមានសិស្សសាលាម្នាក់បានបាត់បង់ជីវិតដោយសារមានរថយន្តបុកម៉ូតូដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអាទិត្យ១១កើត ខែមាឃឆ្នាំជូតទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២៤ខែមករាឆ្នាំ២០២១វេលាម៉ោង១២:២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីកើតឡើងនៅលើចំណុចផ្លូវលេខ១១០ ស្ថិតនៅភូមិព្រែកស្វាយឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សភាពរឿងហេតុ:បើតាមសមត្ថកិច្ច
បានឲ្យដឹងថាៈនៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើនេះមានរថយន្តមួយគ្រឿងម៉ាក់FordRanger ពណ៌សពាក់ប្រភេទដឹកទំនិញធុនតូច ពាក់ផ្លាកលេខAT20 2-0935បើកបរដោយឈ្មោះ សំណាងភេទប្រុសអាយុ២៥ឆ្នាំមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)ដែលបើកមានទិសមានដៅពីលិចទៅកើត(ភ្នំពេញទៅស្អាង)។លុះពេលមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក់ HondaWave ពណ៌ខ្មៅប្រភេទស្រី ពាក់ផ្លាកលេខ កណ្តាល១AK ០១៥២បើកបរដោយឈ្មោះ នី ពន្ធរ័ត្នភេទ ប្រុសអាយុ១៤ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរមានទីលំនៅភូមិព្រែកស្វាយឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលដែលបើកមានទិសដៅស្របគ្នាហើយកំពុងតែបើកបត់មខាងឆ្វេងបណ្តាលអោយអ្នកជិះម៉ូតូរងរបួសធ្ងន់។អ្នករងគ្រោះបើកបរម៉ូតូខាងលើត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ហើយបានស្លាប។

ក្រោយពីកើតហេតុកម្លាំងជំនាញ ចរាចរណ៍ចុះស្រុកចុះ វាស់វែងយកមករក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនីតិវិធី។

បើតការសន្និដ្ឋានបឋម:-អ្នកបើកបរម៉ូតូធ្វេសប្រហែស មិនបានពិនិត្យគ្រប់ជ្រុងជ្រោយមុនពេលបើកឆ្លងកាត់ផ្លូវ(អាយុ១៤ឆ្នាំ)។អ្នកបើករថយន្តធ្វេសប្រហែសបើកមានល្បឿនលឿន មិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ។