លោកព្រុំ សំណាងអធិការនគរបាលស្រុកកៀនស្វាយនាំថវិកានិងអង្ករចុះចែកជូនប្រជាពលរដ្ឋរស់នៅឃុំសំរោងធំ!

ខេត្តកណ្តាលៈដោយមានការយកចិត្តទុកដាក់និងដោះស្រាយពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្រុកកៀនស្វាយ លោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តកណ្តាលនិងពីលោកអ៊ូ ឈាង អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ។នៅថ្ងៃទី២៤ខែមករាឆ្នាំ២០២១លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការនគរបាលស្រុកកៀនស្វាយត្រូវជាអចិន្ត្រៃយ៍បក្សស្រុកកៀនស្វាយនិងអនុប្រធានក្រុមការងារថ្នាក់ស្រុក ចុះជួយមូលដ្ឋានឃុំសំរោងធំនិងលោកអធិការ រងស្រុកបានដឹកនាំមន្ត្រីក្រោមឱវ៉ាទនាំយកអំណោយថវិកា.អង្ករនិងទឹកសុីអីវ.ទឹកត្រីចុះកជូនប្រជាពលរដ្ឋកំពុងមានការខ្វះខាតចំនួន១៣គ្រួសារដែលរស់នៅក្នុងឃុំរោងធំស្រុកកៀនស្វាយខេត្តកណ្តាល។

ដោយមានការអញ្ចើញចូលរួមពីលោកឯក សុផាតសមាជិកក្រុមប្រឹក្សាស្រុកជាតំណាងលោកជា ប៊ុនធឿនប្រធានក្រុមប្រឹក្សាស្រុកនិងលោកទេព ឈួនមេឃុំសំរោងធំជាតំណាងលោក អ៊ូឈាង អភិបាលស្រុកកៀនស្វាយព្រមទាំងលោកនាយប៉ុស្តិ៍ផងដែរ។

នៅក្នុងឱកាសនោះលោកព្រុំ សំណាងអធិការនគរបាលស្រុកកៀនស្វាយបានថ្លៃងថាៈលោកបានទទួលព័ត៍មានពីលោក ទេព ឈួនមេឃុំថា!មានបងប្អូនប្រជាពលរដ្ឋមានការខ្វះទើបនៅថ្ងៃនេះលោកបានដឹកនាំក្រុមការងារបានអំណោយ យកមកចែកជូនបងប្អូននាពេលនេះវាមិនបានគ្រប់គ្រាន់ទេតែវាគ្រាន់បានជួយដោះស្រាយបានមួយគ្រាប៉ុណ្ណោះ។

លោកអធិការស្រុកបន្តថា!បើបងប្អូនប្រជាពលរដ្ឋមានករណីចាំបាច់នៅក្នុងក្រុមគ្រួសារអញ្ចើញទៅជួបលោកមេឃុំដើម្បីឲ្យគាត់ជួយដោះស្រាយជូនបងប្អូនឲ្យទាន់ពេលវេលា។

លោក ទេព ឈួនមេឃុំសំរោងធំមានប្រសាសន៍ថាៈដោយមានការយកចិត្តទុក្ខដាក់ពីថ្នាក់ដឹកនាំរបស់អាជ្ញាធរស្រុកកៀនស្វាយដែលមានលោក អ៊ូ ឈាងអភិបាលស្រុកកៀនស្វាយ។នៅថ្ងៃនេះលោកព្រុំ សំណាងជាអធិការនគរបាលស្រុកនិងក្រុមការងារបាននាំអំណោយយកមកចែកជូនបងប្អូនប្រជាពលរដ្ឋដើម្បីជួយសម្រួលនិងដោះស្រាយបានមួយគ្រាដែរ។

លោកមេឃុំសំរោងធំបន្តថាៈសូមបងប្អូនប្រជាពលរដ្ឋត្រូវថែទាំសុខភាពឲ្យបានល្អដើម្បីទប់ស្គាត់ការរាលដាលនៃការឆ្លងជម្ងឺកូវីដ-១៩និងស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាលឲ្យយើងលាងដៃដោះនិងសាប៊ូឲ្យបានញឹកញ៉ាប់.ជែលនិងបាញ់អាកុល.ពាក់ម៉ាស់។ព្រោះមេរោគជម្ងឺកូវីដ-១៩ យើងមិនត្រូវភ្លេចវាទេ។

គួរបញ្ចាក់ថាៈប្រជាពលរដ្ឋចំនួន១៣គ្រួសារកំពុងជួបការខ្វះខាតបានទទួលអំណោយ
ក្នុងមួយគ្រួសារៗ១/អង្ករ០១បាវស្មើនិង២៥គីឡូក្រោម។២/មី០១កេះតូច។៣/ទឹកសុីអុីវ០១យួរ។៤/ទឹកត្រី០១យួរ។៥/ថវិកាចំនួន០២មុឺនរៀល។

សូមរំលឹកថាៈលោកព្រុំ សំណាងតែងតែដឹកនាំមន្ត្រីក្រោមឱវ៉ាទបាននាំអំណោយចុះចែកជូនប្រជាពលរដ្ឋមានការខ្វះខាតជាញឹកញ៉ាប់គឺជាផ្នែកមួយចូលរួមការអភិវឌ្បន៍ប្រទេសជាតិក្រោមការដឹកនាំសមេ្តច តេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានដឹកនាំប្រទេសជាតិមានសុខសន្តិភាពជូនប្រជូនប្រជាពលរដ្ឋ។