លោក ប៊ុន ផេង អភិបាល នៃគណ:អភិបាលស្រុកខ្សាច់កណ្ដាលស្នើដល់បងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីមូលដ្ឋានឃុំយើង ស្រុកយើង…

ខេត្តកណ្ដាល ៖ ថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ លោក ប៊ុន ផេង អភិបាល នៃគណ:អភិបាលស្រុកខ្សាច់កណ្ដាលស្នើដល់បងប្អូនប្រជាពលរដ្ឋក្នុងឃំុព្រែកតាមាក់ ចូលរួមទាំងអស់គ្នាដើម្បី(ឃំុយើង ស្រុកយើង)។

លោក អភិបាល តែងតែបន្តការគិតគូរយកចិត្តទុកដាក់គ្រប់សកម្មភាពក្នុងដែនសមត្ថកិច្ច ដែលកំពុងនឹងដឹកនាំ លើគ្រប់វិស័យឲ្យមានការរីកចម្រើន និងមានការគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុក។

ជាក់ស្ដែងថ្ងៃនេះ លោកបានដឹកនាំ ឲ្យក្រុមចំរុះស្រុក អាជ្ញាធរ ភូមិ ឃុំ ចុះពិនិត្យ វាស់វែង បាញ់ថ្នាំសម្គាល់ ដើម្បីសិក្សាលើការងារពង្រីកផ្លូវបន្ថែម ពីផ្លូវដែលមានស្រាប់ ក្នុងន័យឲ្យផ្លូវធំទូលាយ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងស្រុកខ្សាច់កណ្ដាលសម្រាប់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ៕