ភ្លើងអគ្គីភ័យឆាបឆេះរោងចក្រក្ដារបន្ទះមួយកន្លែងរងការខូចខាតសំភារះមួយចំនួននៅស្រុកកពង់សៀម…..

ខេត្តកំពង់ចាម:នៅថ្ងៃទី៣០ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ១១:០០ នាទី មាន ករណីអគ្គិភ័យ ឆេះរោងចក្រក្ដារបន្ទះមួយកន្លែងហេតុការណ៍នេះបានកើតឡើងនៅ ចំណុចបរិវេណរោងចក្រក្តារបន្ទះ ដែលស្ថិតនៅភ្នំប្រុសភ្នំស្រី ស្ថិតក្នុងភូមិអណ្តូងច្រុះ ឃំុអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម.។

ដែលមានម្ចាស់រោងចក្រឈ្មោះ ជា ពៅ អាយុ ៤១ឆ្នាំ រស់នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាអគ្គិភ័យនេះបណ្ដាលឲ្យបាត់បង់ និង ខូចខាដូចជា :សំបក កំទេចឈើកុងផ្លាកកេចំនួន០២កន្លែង ទំហំ២០០ម × ២០០ម កំពស់ ០៥ ម ។អគ្គិភ័យនេះមិនបណ្ដាលអោយឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋ ក្បែរនៅឡើយ។

សមត្ថកិច្ចលោកបានអោយដឹងមូលហេតុ បណ្ដាមកពីការ ឆ្លងរាលដាលភ្លើងឆាបឆេះព្រៃនៅក្បែរនោះទើបបណ្ដាលឲឆេះរាលដាលបើបនេះ។

កម្លាំងសមត្ថកិច្ចបានពន្លត់អគ្គីភ័យ រលត់ជាស្ថាពរ ដោយបាន សហការ ប្រើប្រាស់ឡានទឹកចំនួន ១១ គ្រឿង ដោយប្រើប្រាស់ទឹកអស់៤៤ រថយន្ត គិតជាម៉ែត្រគីប ស្មើ ២២៦ ម៉ែត្រគីប។